ឃាត់ខ្លួនជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆ្គិះ​សោរ​បន្ទប់​ប៉ុនប៉ង​​លួច​ទ្រព្យសម្បត្តិ​

0

ភ្នំពេញ​៖​នៅ​ថ្ងៃ​ទី ០៧ ខែ មេ​សា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២៖០០​នាទី​ថ្ងៃត្រង់​ស្ថិត​នៅ​ភូមិ​ត្រពាំង​រំចេក​សង្កាត់​ចោម​ចៅ​ទី​០១​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជុំ ខន្តី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ស្នាក់​នៅ​មិន​ពិតប្រាកដ​បាន​ធ្វើ​សកម្មភាព​ឆ្គិះ​សោរ​បន្ទប់​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​លួច​ទ្រព្យសម្បត្តិ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​វត្ថុ​តាំង​រួម​មាន ៖ កន្ត្រៃ​ចំនួន​០១​គ្រឿង​,​ដែក​កាប់​ចំនួន​០១​គ្រឿង​និង​សំភារៈ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ខណ្ឌ​កំពុង​សាកសួរ​ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ – វរសេនីយ៍ទោ ម៉ន វុធី