បុរសវ័យចំណាស់ម្នាក់ សម្រេចចិត្តបញ្ចប់ជីវិត ដោយសារតែ

0

កោះកុង៖ នៅថ្ងៃទី០៦ ខែ មេសា ឆ្នាំ ២០២៣ វេលាម៉ោង ៩.០០នាទីព្រឹក មានករណីចងកស្លាប់ដោយខ្លួនឯង ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយពីបានទទួលបានការរាយការណ៍ពីនាយប៉ុសិ៍្តនគរបាលរដ្ឋបាលប៉ាក់ខ្លង កម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋានគរបាលស្រុកមណ្ឌលសីមា បានសហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេស និងគ្រូពេទ្យខេត្តបានពិនិត្យសាកសពឈ្មោះ ងិន ចំរើន ភេទប្រុសអាយុ ៥៤ឆ្នាំ មុខរបរនេសាទ នៅភូមិ ៣ ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ផ្អែកតាមការសាកសួរបំភ្លីឈ្មោះ លីម សុីថា ភេទស្រី អាយុ៥០ឆ្នាំ ត្រូវជាប្រពន្ធ ឈ្មោះ ស៊ុម ពិសី ភេទស្រីអាយុ២៦ឆ្នាំ ត្រូវជាកូនបង្កើត និងឈ្មោះ វ៉ាន់ ឡេយ៉ា ភេទស្រី អាយុ៣៣ឆ្នាំ អ្នកជិតខាងបានឆ្លើយថាឈ្មោះ ងិន ចំរើន គាត់មានជម្ងឺសសៃប្រសាទផឹកស្រាថ្នាំជាប្រចាំរាល់ថ្ងៃ ដេញកូនប្រពន្ធមិនអោយចូលផ្ទះទៀត។

ផ្អែកតាមការពិនិត្យរបស់មន្រ្តីជំនាញនិងគ្រូពេទ្យសាកសព ឈ្មោះ ងិន ចំរើន ពិតជាចងកស្លាប់ ដោយខ្លួនឯងពិតប្រាកដម៉ែន។ សាកសពបានពិនិត្យរួចប្រគល់អោយក្រុមគ្រួសារធ្វើបុណតាមប្រពៃណី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ