ប្រើល្បិចមួយនេះ ដើម្បីនាំក្មេងស្រីរងគ្រោះទៅរំលោភនៅក្នុងបន្ទប់ទឹក

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី ០៦ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៣៖៣០​នាទី​រសៀល ស្ថិត​នៅ​ចំណុច​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង អធិការដ្ឋាន​នគរបាល​ពោធិ៍​សែន​ជ័យ​ព្រមទាំង​អង្គការ​កា​ពារ​កុមា​ហៅ​កាត់ CPU បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​តែ​ម្ដង​។

សូម​បញ្ជាក់កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣ ឈ្មោះ ជា ធា​រិ​ត ភេទ​ប្រុស អាយុ​៣៨ ជនជាតិ​ខ្មែរ​(​ជនសង្ស័យ​)​បាន​ជិះ​ម៉ូតូ​ទៅ​ទិញ​ទឹកក្រឡុក​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ (​បុរី​ឈូក​វ៉ា​២) របស់​ម្ដាយ​កុមារី​រង​គ្រោះ ជនសង្ស័យ​ព្រមទាំង​បាន​ក្លែងខ្លួន​ជា​គ្រូបង្រៀន ហើយ​បាន​អះអាង​ប្រាប់​ម្ដាយ​កុមារី​រង​គ្រោះ​ថា ខ្លួន​ជា​គ្រូបង្រៀន និង​មាន​វិញ្ញាសារ​ប្រឡង​ថ្នាក់​ទី​៩​។

បន្ទាប់​មក​ម្ដាយ​កុមារី​រង​គ្រោះ មានការ​ជឿ​ទុកចិត្ត ក៏​បាន​ទាក់ទង​ទៅ​ឈ្មោះ ជា ធា​រិ​ត​(​ជនសង្ស័យ​)​។ លុះដល់​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣ ជនសង្ស័យ​បាន​មក​ទាក់ទង​មក​ឪពុក​កុមារី​រង​គ្រោះជា​ច្រើន​ដង ដើម្បី​ឲ្យ​កុមារី​រង​គ្រោះ​យក​វិញ្ញាសារ​ប្រឡង​ថ្នាក់​ទី​៩ ហើយ​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ទៅ​យក​កុមារី​រង​គ្រោះ​ពី​ចំណុច​សាលា​វិទ្យាល័យ ភ្នំពេញ​ថ្មី ដឹក​ទៅ​សាលា​វិទ្យាល័យ​ជម្ពូ​វ័ន ដើម្បី​យក​វិញ្ញាសារ​ស្រាប់តែ​ពេល​នោះ​ជនសង្ស័យ​បាន​ដឹក​កុមារី​រង​គ្រោះ​ទៅ​ទីតាំង​ផ្សេង​ទៅ​វិញ ហើយ​ប្រាប់​ទៅ​កាន់​កុមារី​រង​គ្រោះ​ថា ខ្លួន​ដឹក​កុមារី​រង​គ្រោះ​ទៅ​យក​វិញ្ញាសារ​នៅ​ម្ដុំ​វត្ថ​តាំ​ក្រសាំង​ខាងត្បូង​វិញ​។

លុះដល់​វត្ថ​តាំងក្រសាំង​ខាងត្បូង​ជនសង្ស័យ​បាន​រុញ​កុមារី​រង​គ្រោះ​ចូល​ក្នុង​បន្ទប់ទឹក​ចាស់​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្នុង​វត្ត​តាំងក្រសាំង​ខាងត្បូង ហើយ​បាន​យក​កូនកាំបិត​គំរាម​ទៅ​កាន់​កុមារី​រង​គ្រោះ​ដើម្បី​ធ្វើ​សកម្មភាព​រំលោភ តែ​មិន​បាន​សម្រេច​។ បន្ទាប់​មក​ពេល​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​គំរាម​ទៅ​កាន់​កុមារី​រង​គ្រោះ​ថា កុំ​ឲ្យ​ស្រែក បើ​ហ៊ាន​ស្រែក ខ្លួន​និង​ចាក់​សំលាប់​។

ក្រោយមក​ជនសង្ស័យ​បាន​ដឹក​កុមារី​រង​គ្រោះ​ទៅ​ទីតាំង​ហាង​បញ្ចាំ ដើម្បី​បញ្ចាំ​ទូរស័ព្ទ​របស់​ខ្លួន ព្រមទាំង​បាន​បញ្ចុះ​ប​ញ្ចូ​កុមារី​រង​គ្រោះ​ឲ្យ​ចូល​ផ្ទះសំណាក់​ជាមួយ​ខ្លួន តែ​កុមារី​រង​គ្រោះ​បាន​ប្រកែក​មិន​ព្រម​ចូល​នោះ​ទេ ហើយ​ជនសង្ស័យ​ក៏​បាន​ដឹក​កុមារី​រង​គ្រោះ​ទៅ​កាន់​ទី​តាំ​សាលា​វិទ្យាល័យ​ភ្នំពេញ​ថ្មី​វិញ រួច​គេចខ្លួន​បាត់​តែ​ម្ដង​។

លុះដល់​ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០២៣ កំលាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នឹង អង្គការ​កា​ពារ​កុមា​ហៅ​កាត់ CPU បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ហាង​បញ្ចាំ​ដែល​មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ព្រមទាំង​នាំ​ជនល្មើស​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដេ​ី​ម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ – វរសេនីយ៍ទោ ម៉ន វុធី