ខណៈកំពុងលេងទឹកស្ទឹង មានអីជំងឺប្រចាំកាយធ្វើទុក ក៏ស្រាប់តែ

0

ពោធិ៍សាត់៖ កុមារាម្នាក់ មានជម្ងឺប្រចាំកាយ លេងទឹកស្ទឹងស្វាយដូនកែវ ខណៈជម្ងឺធ្វើទុក្ខពេលកំពុងលេងទឹក បណ្តាលឲ្យរងគ្រោះ លង់ទឹកស្លាប់ក្នុងស្ទឹងស្វាយ ដូនកែវ ហេតុការណ៍នេះកើតឡើងនៅចំណុច កំពង់ទឹកតាចក់ មានចម្ងាយ ១៦០ម៉ែត្រពីខាងត្បូងផ្ទះ ស្ថិតនៅភូមិស្វាយដូនកែវទី២ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ។

យោងតាមរបាយការណ៍ារបស់ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា កុមាររងគ្រោះឈ្មោះ ធី ជា ភេទប្រុស អាយុ០៩ឆ្នាំ មានជម្ងឺប្រចាំកាយឆ្កួតជ្រូក នឹងបានមករស់នៅជាមួយលោកយាយ ឈ្មោះ យឹម ផល អាយុ៦៨ឆ្នាំ មានទីលំនៅក្នុងភូមិ.ឃុំកើតហេតុខាង លើ ដោយឪពុកម្តាយ បានចំណាកស្រុកទៅរកស៊ីនៅប្រទេសថៃ ។ លុះដល់ថ្ងៃកើតហេតុ លោកយាយរវល់ទៅលក់លាសហាល ហើយចៅប្រុសដើរលេង និងចុះលេងទឹកស្ទឹងនៅចំណុចខាងលើ ដោយអាការៈជម្ងឺរើឡើង បណ្តាលកុមាររងគ្រោះ ប្រកាច់ហែលទឹកមិនរួច លង់ទឹកតែម្តង ក្រោយមកមានចាស់ទុំក្នុងភូមិ ចុះជួយ រាវស្រង់ជនរងគ្រោះដើម្បីសង្គ្រោះជីវិត តែជាអកុសលកុមាររងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ។

លោកអធិការបន្តថា បច្ចុប្បន្នសពកុមារ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ