គ្រោះថ្នាក់ចរាចរណ៍មួយបានធ្វើអោយបុរសម្នាក់បើកម៉ូតូរងរបួសធ្ងន់

0

កណ្ដាល​៖ នៅ​ថ្ងៃ​ពុធ ១៥​កើត ខែចេត្រ ឆ្នាំខាល ច​ត្តា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៦​នឹង​៤៥​នាទី ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្លូវគោក រវាង​រថយន្ត​នឹង​ម៉ូតូ បណ្តាល​អោយ​របួសធ្ងន់​មនុស្ស ០១​នាក់​ប្រុស ខូចខាត​ម៉ូតូ​ធ្ងន់​០១​គ្រឿង រថយន្ត​ខូច​ស្រាល​០១​គ្រឿង នៅ​ចំនុច​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​១៨-១៩ ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​មាន​រថយន្ត ម៉ាក​FUSO ពណ៌​ស ប្រភេទ​ក្បាល​សណ្តោង ពាក់​ផ្លា​ក​លេខ​ផ្លា​ក​លេខ 29H 29259 បើកបរ​ដោយ​ឈ្មោះ ផា​ម វ៉ា​ន់​ហុង ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ប្រទេស​វៀតណាម ដែល​បើកបរ​មាន​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង តាម​ផ្លូវជាតិ​លេខ​១​។ ដែល​បើក​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក​HONDA SCOOPY I ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1HL-3771 បើកបរ​ដោយ​ឈ្មោះ ហោ សុ​ជា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាស ស្រុក​ពោធិ​រៀង ខេត្តព្រៃវែង ដែល​បើក​មាន​ទិស​ដៅ​ផ្ទុយ​គ្នា បណ្តាល​អោយ​រង​របួសធ្ងន់​អ្នកបើកបរ​ម៉ូតូ ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ម៉ូតូ​ខូច​ធ្ងន់​០១​គ្រឿង រថយន្ត​ខូច​ស្រាល​០១​គ្រឿង ត្រូវ​បាន​យក​ទៅ​រក្សា​ទុកជា​ភស្តុ​តាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ