ចាប់បាន ៣នាក់ រត់គេចខ្លួន ២នាក់!! ករណីកាប់ប្លន់ម៉ូតូ

0

កណ្ដាល​៖ នៅ​ថ្ងៃអាទិត្យ ១២​រោច ខែជេស្ឋ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​វេលា​ម៉ោង​១​នឹង​៥០​នាទី មាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​យក​ម៉ូតូ​) នៅ​ចំណុច​ដី​ឡូ​ដ៏ ស្ថិត​នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ជន​រង​គ្រោះ​០១​នាក់ មានឈ្មោះ និ​វឌ្ឍន៍ បញ្ញា ហៅ វីត ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឈូក ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ សំភារៈ​បាត់បង់ រួមមានម៉ូតូ​០១​គ្រឿង ម៉ាក់​ហុងដា​C125 ពណ៌​ខ្មៅ ស៊េរី​២០២១ ពាក់​ផ្លា​ក​លេខ កណ្តាល​.1AM-3199 (​កាំ​បន្ទៈ​ពណ៌​ស​)។

​ជនសង្ស័យ​០៥​នាក់៖
១.​ឈ្មោះ​ឆក់ ឆៃ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ សេ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួន​(​ថ្ងៃ​០៥ ខែមេសា ឆ្នាំ​២០២៣ ម៉ោង​១៩​នឹង​០០​នាទី​)
២-​ឈ្មោះ​យាន ស្រស់ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃ្លាំងមឿង​ត្បូង​ឃុំ ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន ថ្ងៃ​០៥ ខែមីនា ឆ្នាំ​២០២៣ ) បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជាប់​ព​ន្ធា​គារ​ខេត្តកណ្តាល​)
៣-​ឈ្មោះ​ណុ​ល ឧត្តម ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​អំពិល​ឃុំ ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​(​ឃាត់ខ្លួន ថ្ងៃ​ទី​២៣ ខែ​០៣ ឆ្នាំ​២០២៣ បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជាប់​ព​ន្ធា​គារ​ខេត្តកណ្តាល​)
៤.​ឈ្មោះ ហ័​ង ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ស្វាយមាស ឃុំ វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​រត់គេច​ខ្លួន​)
៥.​ឈ្មោះ ដែន មិន​ស្គា​ស់​ទីលំនៅ (​គេចខ្លួន​)

គួរបញ្ជាក់ថាថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ចេញពីផ្ទះ​ទៅ​ផឹក​សុ​ី​ជាមួយ​មិត្តភក្តិ នៅ​ក្នុង​ក្រុមហ៊ុន​7NG ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ លុះដល់​ពេលវេលា​ម៉ោង​១:៣០​នា​នី​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២២ ជន​រង​គ្រោះ និង​មិត្ត​ភ​ក្ក័​ឈ្មោះ គាន់ ម៉េ​ង​គ័ង ភេទ​ប្រុស និង ភាព ចិ​ត្រា ឈ្មោះ ម៉ៅ ម៉េ​ន ភេទ​ប្រុស និង​០៤​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​០៣​គ្រឿង​ចេញពី​7NG មក​អង្គុយ​លេង​នៅ​ដី​ឡូ​ដ៏​ជា​កន្លែង​កើតហេតុ បាន បន្តិច​ក្រោយមក​ស្រាប់តែ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ចូល​ទៅ​កាប់​ក្រុម​ជន​រង​គ្រោះ ក្នុង​នោះ​ក្រុម​ជនសង្ស័យ​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ និ​វឌ្ឍន៍ បញ្ញា​បាន​១​គ្រឿង។

លុះដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ​ឈ្មោះ ដែន ជិះ​យក​ទៅ​ភ្នំពេញ​បាត់ ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣ ផ្នែក​ប្រឆាំង​គ្រឿង​ស្រុក​ខ្សាច់កណ្តាល ឃាត់ខ្លួន​ឈ្មោះ ណុ​ល ឧត្តម ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន ក្រោយ​ពី​បញ្ជូន​ដល់​ពន្ធនាគារ​ខេត្តកណ្តាល ឈ្មោះ ណុ​ល ឧត្តម បាន​ឆ្លើយ​សារភាព​ថា ៖ ខ្លួន​បាន​ប្រ​ព្រិ​ត្ត​ប្លន់​ម៉ូតូ នៅ​ឃុំ​សន្លុង​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ២០២២ ក្រោយ​ពី​ទទួល​ចម្លើយ​សារភាព​របស់​ឈ្មោះ​ឧត្តម កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​សន្លុង ចុះ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ឈ្មោះ ឆក់ ឆៃ នៅ​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៣​។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល កំពុង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ