Klopp សម្លឹងឃើញកូនក្រុមរបស់លោក Diego Simeone ម្នាក់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Liverpool បានសម្លឹងឃើញសមាជិកក្រុមជម្រើសជាតិអាហ្សង់ទីន គឺកីឡាករ Rodrigo De Paul ។

ដោយក្នុងក្លឹបហង្សក្រហម រីករាយក្នុងការចំណាយលុយប្រមាណ ៣៥លានផោន សម្រាប់កីឡាករវ័យ ២៨ឆ្នាំរូបនេះ ខណៈពេលដែលគាត់អាចនឹងចាកចេញពីក្លឹប Atletico Madrid នៅរដូវក្តៅ ដោយសារតែមិនជាប់ឈ្មោះក្នុងជម្រើសរបស់លោក Diego Simeone៕