ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)

0

ភ្នំពេញ៖

នៅថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង ៨:០០ នាទីព្រឹក ស្ថិតនៅផ្ទះលេខ ២៥បេ ផ្លូវរុក្ខវីថីសម្តេចប៉ាន (២១៤) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានរៀបចំ “ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន-សមាជិក គ.ល.ក. ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនិយ័តករនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ គ.ល.ក. ព្រមទាំងឧកញ៉ាអគ្គនាយក និងបុគ្គលិកក្រុមហ៊ុន គីម ម៉ិច ជាច្រើនរូបទៀត។

ទំនើប (Modern Style) ដោយបានគិតគូរបែងចែកជា បន្ទប់ការិយាល័យ សាលប្រជុំ បន្ទប់បច្ចេកទេស និងជាន់អាហារដ្ឋាន ព្រមទាំងមានបំពាក់ប្រព័ន្ធសុវត្ថិភាពអគារ និងប្រព័ន្ធចំណតរថយន្ត (Car Lift) ដែលនឹងក្លាយជាទីតាំងនៃការគ្រប់គ្រង និងបណ្តុំនៃការផ្តល់សេវាប្រកបដោយផាសុកភាព ប្រណិតភាព និងបានឆាប់រហ័សដល់ប្រតិបត្តិករ។ គម្រោងដ៏សំខាន់នេះត្រូវផ្តល់ជូនក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន & អ៊ិនវេសមេន លើសាងសង់អគារ គ.ល.ក. និងក្រុមហ៊ុន លេហ្គាស្ស៊ី ឌីស្សាញ ឯ.ក លើសេវាកម្មរចនាប្លង់ និងត្រួតពិនិត្យគុណភាពសំណង់ ដោយប្រើរយៈសាងសង់ប្រមាណ ២៤ខែ។

ពិធីនេះ បានបញ្ចប់នៅវេលាម៉ោង ១១:00 នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ដោយបានប្រារព្ធឡើងដោយរលូន ក្រោមបរិយាកាសស្និទ្ធស្នាល រីករាយ និងការចូលរួមយ៉ាងផុលផុស ពីសំណាក់ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។

ប្រភព៖ ក្រសួងព័ត៌មាន