បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ El Nacional បានអោយដឹងថា ក្លឹប Barcelona កំពុងពិចារណាលើការផ្ទេរយកខ្សែប្រយុទ្ធ Kai Havertz របស់ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ ស្របពេលដែលក្លឹបតោខៀវក៏សម្លឹងមើលការលក់កីឡាករចេញយ៉ាងច្រើន ដើម្បីជៀសវាងផលប៉ះពាល់របស់ FFP ។
ទោះបីជាយ៉ាងណាក៏ដោយ តាមប្រភពដដែរបានបន្ថែមថា Barcelona មិនសូវចង់ធ្វើការផ្ទេរយករូបគាត់នោះទេ ស្របពេលក្លឹប Bayern Munich ចាប់អារម្មណ៍នឹងធ្វើការផ្ទេរ Havertz ចាកចេញពី Stamford Bridge៕