កំពត៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ នៅវេលាម៉ោង ១៣:៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដងទង់ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត ។
ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះ ខម អ៊ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងលាវ ឃុំមានរិទ្ធស្រុកដងទង់ ខេត្តកំពត (ជួញដូរគ្រឿងញៀន) និងឈ្មោះ សាយ ហាយ ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងលាវ ឃុំមានរិទ្ធ ស្រុកដងទង់ ខេត្តកំពត(ជួញដូរគ្រឿងញៀន)។
+វត្ថុតាងចាប់យករួមមាន៖
– គ្រឿងញៀន០២កញ្ចប់តូច(ពីរកញ្ចប់តូច)ទម្ងន់១,៩១ក្រាម ថ្លឹងទាំងសំបក់ថង់។
– ម៉ូតូចំនួន០២គ្រឿង។
– ទូរស័ព្ទចំនួន០២គ្រឿង។
– កាំភ្លើងកែច្នៃចំនួន០១ដើម។
– ដែកកេះចំនួន០៣។
– ឧបករណ៏ជក់ចំនួន០២។
ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩(លទ្ធផលអវិជ្ជមាន)។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត