កំពង់ស្ពឺ ៖ នៅថៃ្ង០១ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានខាត់បានជនសង្ស័យ ១១នាក់ ក្រោយកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រព្រឹត្ដដោយជនសង្ស័យមួយក្រុមនៅចំណុចទីតាំងរោងចក្រដំណាប់ស្វាយ ហ៊ូណាន ស្ថិតនៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ក្រុមជនសង្ស័យបានធ្វេីសកម្មភាពប៉ុនប៉ងលួច និងបានប្រពឹត្ដជាក់ស្ដែងហឹង្សាទៅជនជាតិចិនជាអ្នកមេីលការខុសត្រូវនៅទីតាំងខាងលេី និងលួចសម្ភារៈមួយចំនួន។
ក្រោយកិច្ចប្រតិបត្ដិការ និងដោយមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងជំនាញព្រហ្មទណ្ឌសហការធ្វើការកំណត់មុខសញ្ញាសង្ស័យ ស្រាវជ្រាវរហូតឃាត់ខ្លួនបានជាបន្ដបន្ទាប់ ១១នាក់ ៖
-នី ចំណាន ប្រុស ឆ្នាំ២០០៤
-យៀន ដាវីត ប្រុស ឆ្នាំ២០០៦
-មុំ ឌីណា ប្រុស ឆ្នាំ១៩៩៣
-សុិន ធា ប្រុស ឆ្នាំ២០០៦
-ទិន គុណ ប្រុស អាយុ៤៨ឆ្នាំ
-ជា បីប ប្រុស ឆ្នាំ១៩៨៦
-ថៃ សី ប្រុស ឆ្នាំ១៩៩៧
-ហ៊ុល សៀង ឆ្នាំ១៩៩៧
-ណាវ ម៉ៅ ប្រុស ឆ្នាំ១៩៨៦
-នី ចន្ទ្រា ប្រុស ឆ្នាំ២០០១
-ហ៊ុន ធីម ប្រុស ឆ្នាំ២០០៤
ជនសង្ស័យទាំង១១នាក់មានទីលំនៅក្នុងស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ បច្ចុប្បន្នជំនាញបានបញ្ជូនមុខសញ្ញាជនសង្ស័យមកកាន់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ពាក់ព័ន្ធនិងករណីខាងលេីនេះដែរមានមតិមួយចំនួនដែលជាការលេីកឡេីងមិនមានមូលដ្ឋាននិងក្ដាប់ជាប់អំពីជំនាញដែលជាហេុធ្វេីអោយមានការងឿងឆ្ងល់ថាហេតុអីនគរបាលឃាត់ខ្លួនមនុស្សមិនមែនជាជនប្រព្រឹត្ដ ករណីនេះសូមបញ្ជាក់ថាសមត្ថកិច្ចធ្វេីការដោយអនុវត្ដយ៉ាងខ្ជាប់ខ្ជួនអំពីវិធានការជំនាញនិងមានកិច្ចស្រាវជ្រាវភស្ដុតាងនិងចម្លេីយសាក្សីក្នុងហេតុការណ៍ការរកឃេីញនូវសញ្ញាណនៃបទល្មេីសក្រុមជនល្មេីសដែលបានរួមគ្នាប្រព្រឹត្ដពិសេសតាមរយៈបច្ចេកទេសវិទ្យាសាស្ដ្រ ស្លាកស្នាមកោសល្យវិច័យពីជំនាញបច្ចេកទេស៕
ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ