ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានវិនិយោគទៅលើការពង្រីកវិសាលភាពនៃការផលិតទឹកស្អាតបន្ថែមចំនួន ៣ទីតាំង ដែលមានដូចខាងក្រោម ៖
១. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១-២ សមត្ថភាពផលិតសរុប ៣៩០.០០០ម៣/ថ្ងៃ
២. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ សមត្ថភាពផលិត ៣០.០០០ម៣/ថ្ងៃ
៣. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ សមត្ថភាពផលិត ៥.០០០ម៣/ថ្ងៃ
នាពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោងនឹងសម្ភោធដាក់អោយដំណើរការជាផ្លូវការ នូវរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សមត្ថភាពផលិត១៩៥.០០០ម៣/ថ្ងៃ ដែលនឹងជួយកាត់បន្ថយកង្វះទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕
ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ