ឪពុកចុងប៉ុនប៉ងរំលោភសេពសន្ថវ​:​ទៅលើកូនចុង ប៉ុន្តែមិនបានសម្រេច

0

បាត់ដំបង​៖ នៅ​ថ្ងៃ​អង្គារ ៧​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​២២​នឹង​៣០​នាទី ត្រង់​ចំណុច​ផ្ទះ​ក្រុម​ទី​០៧ ភូមិ​អូរ​ចម្លង ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង មាន​ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​:​មួយ​កើតឡើង ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ​សេង សៀ​ក ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចម្លង ឃុំ​តា​សែន ស្រុក​កំ​រៀង ខេត្តបាត់ដំបង មានមុខ​របរ កម្មករ (​ឪពុកចុង​) បាន​ធ្វើ​សកម្មភាព​យក​ខ្សែភ្លើង​វាយ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ យ​.​ន​.​គ ភេទ​ស្រី អាយុ ១៧​ឆ្នាំ (​ជា​កូនចុង​) រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បណ្ដាល​ឲ្យ​រង​របួស​ជា​ច្រើន​កន្លែង​។ ក្រោយ​កើតហេតុ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរ​125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​2020 ពាក់​ស្លាក​លេខ​ប៉ៃលិន 1C-5450 រត់គេច​ខ្លួន​បាត់​។

ករណី​នេះ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោកស្រី​ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ វេ គឹ​មចត់ អធិការ​នគរបាល​ស្រុក​កំ​រៀង សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ចំណុច​ភូមិ​ព្រៃ​ស្វាយ ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧​នឹង​១០​នាទី យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ខ្លួន​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​:​ទៅ​លើ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន កម្លាំង​នគរបាល​ស្រុក​កំ​រៀង​កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​មក​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ