ព្រះសីហនុ ៖ នៅថ្ងៃអង្គារ ៧កេីត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួចចំរើន អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តមសៀង សុខ ព្រះរាជអាជ្ញានិងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំប្រតិបត្តិការឆ្មក់ចូលបង្រ្កាបការរក្សាទុក ចែកចាយ និងទីតាំងសម្រាប់ ប្រើប្រាស់ គ្រឿងញៀនដោយខុសច្បាប់ ចំនួន ៧ទីតាំង ។
ជាលទ្ធផល
ទីតាំងទី១.បន្ទប់ជួល (ទីតាំងក្រោយផ្សារឃ្លាំងលើ) ស្ថិតនៅភូមិ២ សង្កាត់១ ក្រុង–ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ជនជាតិខ្មែរ ចាប់យកវត្ថុតាងរួមមាន៖
–ម្សៅ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់ធំ
–ទូរស័ព្ទចំនួន ៣គ្រឿង
–ម៉ូតូចំនួន ២គ្រឿង។
ទីតាំងទី២. ហាងនំ ម៉ៃឡឺហ្វូ (ម្តុំមហោស្រពចាស់) ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់២ ក្រុង–ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន១១នាក់ (ស្រី ៤នាក់) ក្នុងនោះជនជាតិចិន ចំនួន ៨នាក់ (ស្រី ១នាក់) ជនជាតិខ្មែរ ៣នាក់ (ស្រី) ចាប់យកវត្ថុតាងរួមមាន៖
–ម្សៅកញ្ចប់ពណ៌ក្រហម (រូបសេះ) ចំនួន ៤៩កញ្ចប់
–ម្សៅកញ្ចប់ពណ៌ទឹកក្រូច (HERMES) ចំនួន ២កញ្ចប់
–ម្សៅពណ៌ ស ថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៣កញ្ចប់
–ថ្នាំគ្រាប់ (ពណ៌ក្រហម) ចំនួន ២៤គ្រាប់
–ទូរស័ព្ទដៃចំនួន ២៣គ្រឿង
–លិខិតឆ្លងដែនចំនួន ៣ក្បាល
–ចិញ្ចៀន ចំនួន ១វង់
–នាឡិកាចំនួន ១គ្រឿង
–អាយផេតតូចចំនួន ២គ្រឿង
–បំពង់កញ្ឆារចំនួន ១
–ជញ្ជីងថ្លឹងថ្នាំចំនួន ១
–រថយន្តចំនួន ២គ្រឿង
–ម៉ូតូចំនួន ២គ្រឿង
–សម្ភារមួយចំនួនទៀត
ទីតាំងទី៣. បុរី-BS អូរ៥ ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង–ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ៤នាក់ (ស្រី ៣នាក់) ក្នុងនោះជនជាតិខ្មែរ ចំនួន ២នាក់ (ស្រី ១នាក់) ជនជាតិវៀតណាម ចំនួន ២នាក់ (ស្រី) ចាប់យកវត្ថុតាងរួមមាន៖
–ទូរស័ព្ទដៃចំនួន ៥គ្រឿង
–ម៉ូតូចំនួន ២គ្រឿង
–លិខិតឆ្លងដែន ចំនួន ២ក្បាល។
ទីតាំងទី៤. បុរី BS អូរ៥ ស្ថិតនៅក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង–ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ១នាក់ ជនជាតិខ្មែរ ចាប់យកវត្ថុតាងរួមមាន៖
–ម្សៅ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់តូច
–កុំព្យូទ័រចំនួន ១គ្រឿង
–ជ្រុញប្រើប្រាស់គ្រឿងញៀនចំនួន ១
–កាំភ្លើងខ្លីចំនួន ១ដើម (មានគ្រាប់ចំនួន ១១គ្រាប់)
–ទូរស័ព្ទដៃចំនួន ២គ្រឿង
-Tableចំនួន ១គ្រឿង
–ប្រាក់ដុល្លារចំនួន ១១០$ (មួយរយដប់ដុល្លារអាមេរិក)
–ប្រាក់ខ្មែរចំនួន ៩១,៥០០រៀល
–ម៉ូតូចំនួន ១គ្រឿង
–រថយន្តចំនួន ១គ្រឿង
–លោហធាតុពណ៌ចំនួន ១ខ្សែ (ក្នុងប្រអប់)
–លោហធាតុពណ៌ទង់ដែងប្រភេទជាក្រវិល មួយគូ
–លោហធាតុពណ៌ទង់ដែងលាយគ្រាប់ពណ៌ស្វាយចំនួនមួយគូ
–លោហធាតុពណ៌ទង់ដែងមួយខ្សែប្រភេទខ្សែ ក
–លោហធាតុពណ៌លឿងលាយគ្រាប់ពណ៌ស្វាយចំនួនមួយគូ –លោហធាតុពណ៌លឿងលាយគ្រាប់ពណ៌ ស ប្រភេទខ្សៃដៃចំនួន ១
–លោហធាតុពណ៌លឿងប្រភេទកងដៃលាយគ្រាប់ពណ៌ ស
–លោហធាតុពណ៌ប្រាក់ប្រភេទកងដៃចំនួនមួយគូ
–លោហធាតុគ្រាប់ពណ៌ ស ចំនួន ១ខ្សែ
–គ្រាប់ពណ៌ ស ក្នុងកូនថង់ចំនួន ៩៤គ្រាប់
–នាឡិកាម៉ាកស្វីសចំនួន ១គ្រឿង
ទីតាំងទី៥. ផ្ទះវីឡា (ម្តុំផ្លូវខ្សែកាប) ស្ថិតនៅក្រុម៩ ភូមិ៥ សង្កាត់៤ ក្រុង–ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ចំនួន ៨នាក់ (ស្រី ១នាក់) ក្នុងនោះជនជាតិចិន ចំនួន ៧នាក់, ជនជាតិវៀតណាម ១នាក់ (ស្រី) ចាប់យកវត្ថុតាងរួមមាន៖
–កញ្ចប់ពណ៌ខៀវសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់
–កុំព្យូទ័រម៉ាក ម៉ែកប៊ុក ចំនួន ១គ្រឿង
–ជ្រុញប្រើប្រាស់គ្រឿងញៀនចំនួន ៧
–ទូរស័ព្ទដៃចំនួន ៩គ្រឿង
–អាយផេតចំនួន ១គ្រឿង
–ប្រាក់ចិនចំនួន ៨០០យ័ន
–ប្រាក់ដុល្លារចំនួន ៤០២ដុល្លារអាមេរិក
–ប្រាក់ខ្មែរចំនួន ១២០,០០០រៀល
–ម៉ូតូម៉ាកធូដេ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ធំ ១S-៩៩៨២ ចំនួន ១គ្រឿង
–សម្ភារប្រើប្រាស់មួយចំនួន
ទីតាំងទី៦.សណ្ឋាគារ ជីងសៀរ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង–ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្ស ចំនួន១នាក់ (ស្រី) ជនជាតិវៀតណាម ចាប់វត្ថុតាងរួមមាន៖
–ប្រភេទម្សៅកញ្ចប់ពណ៌ក្រហមរូបសេះចំនួន ១កញ្ចប់
–ប្រភេទម្សៅពណ៌ ស ចំនួន ១កញ្ចប់
–ខ្សែដៃលោហពណ៌លឿងចំនួន ១ខ្សែ
–នាឡិកាដៃជាប្រភេទស្មាតវ៉ចចំនួន ១គ្រឿង
–ប្រាក់ដុល្លារចំនួន ៧,៥២០ដុល្លារអាមេរិក
–ទូរស័ព្ទដៃចំនួន ១គ្រឿង។
ទីតាំងទី៧.ហាងតែចិន ស្ថិតនៅក្រុម៤ ភូមិ២ សង្កាត់២ ក្រុង–ខេត្តព្រះសីហនុ ឃាត់ខ្លួនមនុស្សចំនួន ៣នាក់ (ស្រី ១នាក់) ក្នុងនោះរួមមានជនជាតិចិន ចំនួន ២នាក់, ជនជាតិវៀតណាម ចំនួន ១នាក់ (ស្រី) ចាប់យកវត្ថុតាងរួមមាន៖
–រថយន្តម៉ាករ៉េងរូវើ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AA-៧២៧៩ ចំនួន ១គ្រឿង
–គ្រាប់កាំភ្លើងលេខ C៦៥២០០៧ ចំនួន ១គ្រាប់
–កញ្ចប់ម្សៅពណ៌ចម្រុះចំនួន ២០កញ្ចប់
–បំពង់សម្រាប់ជក់កញ្ឆារចំនួន ២បំពង់
–ម៉ាស៊ីនវិចខ្ចប់ម៉ាក Ming Chuan ចំនួន ២គ្រឿង
–លិខិតឆ្លងដែនរបស់ឈ្មោះ YIN HONG ចំនួន ១ក្បាល
–ទូរស័ព្ទដៃចំនួន ៨គ្រឿង
–ដបថ្នាំប្រភេទខេ (K) ចំនួន ១ដប
–ប្រាក់ដុល្លារចំនួន ១,៧០០ដុល្លារអាមេរិក
–ប្រាក់រៀលចំនួន ៤៥០,០០០រៀល
–កញ្ចប់ម្សៅពណ៌ ស ជាប្រភេទខេ (K) ចំនួន ១កញ្ចប់
–ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួន ១
–ជ្រុញសម្រាប់ប្រើប្រាស់សារធាតុញៀនចំនួន ១
–ទូរស័ព្ទដៃចំនួន ៤គ្រឿង
–ប្រាក់ដុល្លារចំនួន ៥,៣១០ដុល្លារអាមេរិក
–ប្រាក់ដុងចំនួន ៧,៥០០ដុង
–ប្រាក់យ័នចំនួន ២០០យ័ន
–ប្រាក់រៀលចំនួន ១៩,០០០រៀល
–ប្រាក់បាតចំនួន ៥,០២០បាត
–ចិញ្ជៀន ចំនួន ១០ វង់
–កងដៃលោហពណ៌លឿងចំនួន ១កង
–ខ្សែ ក លោហ ចំនួន ៣ខ្សែ
–លិខិតឆ្លងដែន ចំនួន ៣ក្បាល
–សម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង យើងកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ