គ្រោះថ្នាក់រវាងម៉ូតូនិងរថយន្ត បណ្តាលអោយមានអ្នកស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

0

កណ្ដាល​៖ នៅ​ថ្ងៃ​ពុធ ៨​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​និង​ថ្ងៃ​ទី​២៩ ខែ មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០​និ​ឹ​ង ២០​នាទី ត្រង់​ចំណុច​ផ្លូវ​លេខ ២០៦ កែង ផ្លូវ​លេខ ១០៦ ស្ថិត​នៅ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ម៉ូតូ និង រថយន្ត បណ្ដាល​ឲ្យ​ស្លាប់​ចំនួន ០១ នាក់​ប្រុស និង​របួសធ្ងន់​ចំនួន ០១ នាក់​ប្រុស​។ ធ្វើអោយខូ​ត​ខាត​ម៉ូតូ​ចំនួន ០១​គ្រឿង និង រថយន្ត​ចំនួន ០១​គ្រឿង ។ មូលហេតុ​ករណី​ខាងលើ​៖ បណ្ដាល​មក​ពី អ្នកបើកបរ​ម៉ូតូ បើកបរ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA SCOOPY ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1AZ-1070 (​មិន​ពាក់មួក​សុវត្ថិភាព និង​មាន​កញ្ចក់​មើល​ក្រោយ​) អ្នក​បើក​ម៉ូតូ​ឈ្មោះ ខៃ សុត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​ស្លាប់​ភ្លាម​ៗ នៅ​កន្លែង​កើតហេតុ​) និង​អ្នក​រួម​ដំណើរ​ពីក្រោយ​ចំនួន ០១​នាក់ ឈ្មោះ ឈិ​ន សំភាស់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ (​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ​) អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​កោះក្របី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ម៉ូតូ​បើកបរ​ឆ្លងផ្លូវ​មាន​ទិស​ដៅ​ពី កើត ទៅ លិច ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS RX 400h ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AF-1169 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ រថយន្ត​បើកបរ​មាន​ទិស​ដៅ​ពី ត្បូង ទៅ ជើង ។

ចំពោះ​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវ​បាន​យក​មក រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ