ឃាត់ខ្លួនបុរសម្នាក់ជាមួយនឹងគ្រឿងញៀន ៣២គីឡូ

0

ភ្នំពេញ ៖ អនុវត្ត​តាម​បញ្ជា​របស់ ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កម្លាំង​ជំនាញ​(​ក​១១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ស៊ី ផល្លា ,​លោក​ឧត្តមសេនីយ៍ត្រី ជាវ តុលា​, លោក​វរសេនីយ៍ទោ ផាង គឹ​ម​ហួត នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ឯក សេង ឃុន​ណា​ង នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លឹ​ម ប៊ុ​ន​ហេង នៅ​វេលា​ម៉ោង​២៣​និង​១៥​នាទី ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៣ បាន​ស្រាវជ្រាវ​បង្ក្រាប​ជនសង្ស័យ​ម្នាក់ ឈ្មោះ វី វ៉ា​ន់​នុ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ នៅ​ចំណុច ផ្លូវ​៣០​ម៉ែត្រ សង្កាត់​ចោម​ចៅ​២ ខ័​ណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ និង​បន្ត​និ​តិ​វិធី​ឆែក​ក្នុង​បុរី​ឡាយ​គង់​ហ្គ្រី​ន​ហូ​ម ស្ថិត​នៅផ្ទះ​លេខ​១០​ជី ផ្លូវ​៤​អេ ភូមិ​កំ​រៀង សង្កាត់​កន្ទោក ខណ្ឌ​កម​បូល រាជធានី​ភ្នំពេញ​។

ក្នុង​ការ​បង្ក្រាប​សម្ថ​កិច្ច​បាន​ចាប់​យក​ភស្តុ​តាង​ពី​ជនសង្ស័យ​រួម​មាន ៖ គ្រឿងញៀន ប្រភេទ​កេ​តា​មីន​(Ketamine)​ទម្ងន់ ១១៨៩២​ក្រាម (១១​គីឡូ ៨៩២​ក្រាម​), គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​គ្រាប់​បៃតង​) ទម្ងន់ ៩៧៨៨​ក្រាម (៩​គីឡូ ៧៨៨​ក្រាម​), គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១៦៥៤​ក្រាម (១​គីឡូ ៦៥៤​ក្រាម​), គ្រឿងញៀន ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី (MDMA) ទម្ងន់ ៩៣៤២​ក្រាម (៩​គីឡូ ៣៤២​ក្រាម​), សារធាតុ​គីមី​មិន​អាច​កំណត់​អត្តសញ្ញាណ​ទម្ងន់ ៤៥៣៤​ក្រាម​។ សរុប​គ្រឿងញៀន​ទាំងអស់​ទម្ងន់ ៣២៦៧៦​ក្រាម (៣២​គីឡូ ៦៧៦​ក្រាម​) និង​ថ​យន្ត​មួយ​គ្រឿង​ម៉ាក High Lander​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​ផ្លួ​វ​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ