Real Madrid រកឃើញកីឡាករមកជំនួសកន្លែងរបស់ Carvajal

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹប Real Madrid កំពុងសម្លឹងរកមើលការផ្ទេរយកកីឡាករ Reece James របស់ក្លឹប Chelsea នៅរដូវក្តៅខាងមុខ។

បើតាមប្រភពព័ត៌មានកន្លងមកបានអោយដឹងថាក្លឹប Chelsea អាចនឹងត្រូវចាប់ទាក់ទងនឹងច្បាប់ហិរញ្ញវត្ថុ ដូច្នេះក្លឹបតោខៀវត្រូវតែលក់ចេញនៅកីឡាករមួយចំនួន ដើម្បីប្រមូលថវិកាមកវិញ។ ហើយឥលូវនេះក្លឹប​ Real Madrid កំពុងចាប់អារម្មណ៍ចង់បានកីឡាករ Reece James។

ក្លឹបនៅអេស្ប៉ាញមួយនេះចង់បានខ្សែការពារអង់គ្លេសរូបនេះ មកជំនួសកន្លែងរបស់ Carvajal ដែលមានអាយុ ៣០ឆ្នាំទៅហើយ៕