ស្ទឹងត្រែង ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពី ឯកឧត្ដម ជេត ខេមរា ព្រះរាជអាជ្ញា នៃអយ្យការអមសសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៧និង០៥នាទី កម្លាំងជំនាញការិយាល័យផ្សព្វផ្សាយអប់រំ (ក៩) ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ និង ការិយាល័យ BLO បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងងត្រែង ធ្វើការបង្ក្រាបករណីជួញដូគ្រឿងញៀនឆ្លងដែនខុសច្បាប់ ពីប្រទេសឡាវ មកកម្ពុជា ត្រង់ចំណុច ស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ជាលទ្ធផល៖ ចាប់ខ្លួនជនល្មើស០២នាក់
១. ឈ្មោះ ណុក សុវណ្ណសាន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឡាវ
២. ឈ្មោះ សៃសុងខាម កែវគង់មឿង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឡាវ
ចាប់យកវត្ថុតាង ៖
គ្រឿងញៀនមេតំហ្វេតាមីន(ICE) ១២៧៤៥,២០ក្រាម (១២គីឡូ ៧៤៥,២០ក្រាម)
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែងតាមនីតិវិធី៕
ប្រភព៖ Anti-Drug Department