បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃ ខេត្តបន្ទាយមាន ជ័យរកចំណូលគយជូនជាតិបានប្រមាណ១លានដុល្លារ ទៅ១លានកន្លះ ពីទំនិញ ដែលចេញ-ចូល តាមច្រកទ្វារព្រំដែនផ្លូវការ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរប ស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយ មានជ័យ» ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងយ៉ាងដូច្នេះថា «ខេត្តបន្ទាយមានជ័យ ខែខ្លះ ចាញ់តែខេត្តព្រះសីហនុ នោះគឺលេខ១តែម្ដង ក្នុងការរកចំណូលជូនជាតិ យើងខិតខំកៀរគរ ដើម្បីទប់ស្កាត់ច្រករបៀង ចូល មកច្រកផ្លូវការ រួមគ្នាបង់ពន្ធជូនរដ្ឋ ដែលយើងគិតជាមធ្យម ១លានដុល្លារ ទៅ១លានកន្លះ ក្នុងមួយថ្ងៃ»។
តាមរយៈអ្វីដែលខេត្តបន្ទាយមានជ័យសម្រេចបាននេះ ឯកឧត្តមអភិបាលខេត្តក៏បាន បង្ហាញនូវមោទនភាពផងដែរ ជាពិសេសការរកចំណូលជូនជាតិ ជាមួយសមត្ថកិច្ចគយ និងទប់ស្កាត់ការ នាំទំនិញតាមច្រករបៀបដោយខុសច្បាប់ ដែលនាំឱ្យបាត់ចំណូលជូនជាតិ។ បន្ថែមពីការរកចំណូលគយនេះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់អំពី ការប្រមូលចំណូល ពន្ធដារផងដែរ ដោយក្នុងមួយឆ្នាំៗ ចំណូលមិនដែលថយនោះទេ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២ ២កន្លងទៅនេះ ចំណូលពន្ធដារក្នុងខេត្តមានចំនួន២៥ពាន់លានរៀល។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អាជីវករ វិនិយោគិន ដែលចូលរួមគោរ ពច្បាប់ និង បង់ពន្ធ ហើយក្នុងករណីប្រជាពលរដ្ឋ និងវិនិយោគិនមិនបានចូលរួមចំណែកទេនោះ ខេត្តបន្ទាយមានជ័យ មិនអាចរកចំណូលបានដូចពេលនេះឡើយ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានឱ្យដឹងថា ខេត្តបន្ទាមានជ័យ មាន ព្រំប្រទល់ខាងកើតជាប់ខេត្តសៀមរាប ខាងត្បូងជាប់ខេត្តបាត់ដំបង និងខាងជើង ជាប់ខេត្តឧត្តមានជ័យ និងខាងលិចជាប់ព្រំប្រទល់ប្រទេសថៃមានដែនគោក១៥៣ គីឡូម៉ែត្រ។ ជាប់ប្រទេសថៃ បានជាប់ខេត្តចំនួនពីរ របស់ថៃគឺខេត្តស្រះកែវ និងបុរីរ៉ាំ។ ក្រុងស្រុករបស់ខេត្តបន្ទាយមានជ័យ ដែលជាប់ព្រំប្រទល់ថៃគឺមានស្រុកម៉ាឡៃ (ក្រុងប៉ោយប៉ែត) ស្រុកអូជ្រៅ ស្រុកស្វាយចេក និងថ្មភក់។
ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា «យើងមានការឯកភាពីប្រទេសថៃ និងកម្ពុជាបានសម្រេចបើកឱ្យដំណើរការរៀបចំច្រកជាផ្លូវការចំនួន៣គឺ៖ ទី១.ច្រកប៉ោយប៉ែត, ទី២. ច្រកនៅក្នុងតំបន់ចំនុនពីរ និងទី៣.ច្រកអន្តរជាតិស្ទឹងបត់»។ ឯកឧត្តមអភិបាលខេត្ត ក៏បានឱ្យដឹងថា ច្រកទ្វារអន្តរជាតិស្ទឹងបត់នេះមិនទាន់សាងសង់រួចជាស្ថាពរនោះទេ ប៉ុន្តែសព្វថ្ងៃនេះបានបើកដំណើរការឱ្យជាធម្មតាហើយ។
ជាមួយគ្នានោះដែរឯកឧត្តមអភិបាលខេត្តក៏បានឱ្យ ដឹងថា នៅខេត្តបន្ទាយមានជ័យ នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបើកដំណើរការជាធម្មតាបន្ទាប់ពីជំងឺកូវីដ១៩ វាយលុកមក ពិសេសនោះ ក្រុង ប៉ោយប៉ែតតែម្តង រដ្ឋាភិបាលទទួលប្រជាពលរដ្ឋដែលមកពីបណ្តារាជធានី ខេត្តផ្សេងៗទៀតដែរ មកធ្វើការរកស៊ីមុខរបទទួលទានសរុបទាំងរស់នៅបណ្តោះអាសន្ន មានជិត១០ម៉ឺននាក់។
ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា សក្តានុពលរបស់ខេត្ត ដែលជាក់ស្តែង ប្រជាពលរដ្ឋជាង៨៥ភាគរយ ប្រកបមុខរបកសិកម្ម ១០ភាគរយអាជីវករ និង៥ភាគរយ ផែ្នកសេវាកម្មផ្សេងៗ៕
ប្រភព៖ ក្រសួងព័ត៌មាន