កោះកុង៖ ថៃ្ងទី២៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០១និង០០នាទីរំលងអាធ្រាត្រ នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង មានករណី ធ្វើអត្តឃាត (ចងក សម្លាប់ខ្លួន) បណ្ដាលអោយស្លាប់ ០១នាក់ ។
នគរបាលបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ឈឹម ម៉ាប់ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ តាមការបំភ្លឺរបស់ប្រពន្ធនិងកូន របស់ឈ្មោះឈឹម ម៉ាប បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ មុនពេលកើតហេតុឈ្មោះ ឈឹម ម៉ាប់ និងប្រពន្ធបានទៅផឹកស្រានៅផ្ទះអ្នកជិតខាងលុះដល់ម៉ោង ០០និង១៥នាទី ឈ្មោះ ឈឹម ម៉ាប់ បានត្រឡប់មកផ្ទះមុន រហូតដល់វេលាម៉ោង ០១និង០០នាទីរំលងអាធ្រាត្រ ទើបប្រពន្ធបានត្រឡប់មកផ្ទះវិញ ពេលដល់ផ្ទះ មិនបានឃើញប្ដី ក៏ដាស់កូនអោយដើររក ក៏ប្រទះឃើញប្តីចងក សម្លាប់ខ្លួននឹងសារ៉ុងនៅក្នុងរោងចិញ្ចឹមមាន់ ខាងត្បូងផ្ទះ ឃើញដូចនេះប្រពន្ធនិងកូន បានស្រាយខ្សែចំណង (ក្រណាត់សារ៉ុង) ហើយបានហៅអ្នកជិតខាងមកជួយ និងខំព្យាយាមជួយសង្គ្រោះដែរ តែមិនអាចសង្គ្រោះបានព្រោះឈ្មោះ ឈឹម ម៉ាប់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ មូលហេតុមកពីគាត់ ស្រវឹងស្រា និងមានវិបត្តិផ្លូវចិត្ត ។
ករណីនេះកម្លាំងជំនាញ សហការជាមួយពេទ្យមណ្ឌលសុខភាព កម្លាំងផ្នែកសឹករង និងអាជ្ញាធរ ភូមិ ឃុំ បានចុះធ្វើការត្រួតពិនិត្យសាកសព ឃើញថាពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ បច្ចុប្បន្នសពត្រូវបានក្រុមការងារ បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ