អគ្គីភ័យឆេះឡសំងួតរោងម៉ាសុីនកិនស្រូវមួយកន្លែង នៅខេត្តសៀមរាប

0

សៀមរាប ៖ ថ្ងៃសៅរ៍ ៤កើត ខែចែត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១២និង០០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះឡសំងួតរោងម៉ាសុីនកិនស្រូវមួយកន្លែង ស្ថិតនៅភូមិពេជោ្ជរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ម្ចាស់ទីតាំងឈ្មោះ ញឹម បញ្ញា ភេទប្រុស អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ហាំ គឹមរ៉ាន់ អាយុ៤៨ឆ្នាំ បណ្តាលឲ្យខូចខាត ម៉ាសុីនឡសំងួតស្រូវ និងស្រូវចំនួន១០តោន។ ដោយមូលហេតុ បណ្តាលមកពីម៉ាសុីនក្នុងឡសំងួតស្រូវមានកំដៅខ្លាំង។

ករណី​នេះ​កម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ បាន​​ចុះ​ពន្លត់​អគ្គិភ័យ​នេះ​ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​ចំនួន​ ០១​គ្រឿង​ ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បាន​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ