បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង វេលាម៉ោង ២១:០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ថបាត់ដំបង បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះស្រ៊ុន មករា ភេទប្រុសអាយុ ៣៦ឆ្នាំមុខរបរបុគ្គលិកផ្នែកលក់ក្រុមហ៊ុន metfone រស់នៅភូមិវត្តរំដួល សង្កាត់ ចំការសំរោងក្រុង ខេត្តបាត់ដំបង ពាក់ព័ន្ធករណី ឆបោក ដែលប្រព្រឹត្តទៅ កាលពីអឡុងឆ្នាំ២០២០ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ក្នុងខេត្តបាត់ដំបង។ តាមបណ្ដឹងឈ្មោះ ចាន់ សំណាង ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរលក់ដូរយីហោយ៉ាងហួត ទីលំនៅភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង។
ដោយជនសង្ស័យបានប្រើល្បិចបញ្ចុះបញ្ចូលជនរងគ្រោះឱ្យទិញកាតទូរសព្ទពីខ្លួនដើម្បីបានចំនេញច្រើនជាងទិញពីក្រុមហ៊ុន ជនរងគ្រោះឃើញចំណេញប្រាក់ច្រើនក៏ប្រគល់ប្រាក់ឲ្យទៅជនជនសង្ស័យអស់ប្រាក់ចំនួន ៤៣០,០០០ដុល្លារ(សែសិបបីម៉ឺនដុល្លារ)។ សម្ភារៈដកហូត ទូរសព្ទដៃចំនួន ០២ គ្រឿង,ប្រាក់ខ្មែរ ២០ម៉ឺនរៀល។ បច្ចុប្បន្នជនសង្ស័យកំពុងចាត់ការតាមនីតិវិធី៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបាត់ដំបង