៥នាក់នេះ ឆក់មិនក្រោម ១០ករណីនោះទេនៅភ្នំពេញ

0

ភ្នំពេញ​៖​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ឆក់​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ ចំនួន​១០​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៥​នាក់ កាលពី​នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣។

ករណី​ទី​១៖ ឆក់​ទូរ​សព្ទ័​ដៃ នៅ​ចំណុច​ខាងលិច​អាគារ​វឌ្ឍនៈ ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៩:០៣​នាទី​។

ករណី​ទី​២៖ ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១២​ប្រូ ពណ៌ សំបក​ឪឡឹក នៅ​ចំណុច​មុខ​សណ្ឋាគារ​ផ្ទះ​លេខ​៨៥​អឺ​០ ផ្លូវ​លេខ​១៤៨​កែង​១៩ ភូមិ​០៩ សង្កាត់​ផ្សារ​កណ្តាល​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​០២:០០ នាទី​។

ករណី​ទី​៣៖ ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌ ខ្មៅ នៅ​ចំណុច​ហាង​លក់​ស៊ុប ផ្លូវ​លេខ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៩:១០ នាទី​។

ករណី​ទី​៤៖ ឆក់​ទូរ​សព្ទ័​ដៃ​ទូរ​សព្ទ័​ដៃ​ម៉ាក​អុ​ប​ប៉ូ ពណ៌ ខ្មៅ នៅ​ចំណុច​ក្រោយ​ផ្សារ​អ៊ី​អន​១ ផ្លូវ​ស​ប៊ិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០១:៣០ នាទី​។

ករណី​ទី​៥៖ ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១ ពណ៌​សំបក​ឪឡឹក​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ហាង​DOS ផ្លូវ​ស​ប៊ិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០១:៣០ នាទី​។

ករណី​ទី​៦៖ ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១២​ប្រូ​ម៉េ​ក ពណ៌​សំបក​ឪឡឹក នៅ​ចំណុច​មុខ​វិទ្យាល័យ​វត្ត​ភ្នំ ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០៣:៣០ នាទី​។

ករណី​ទី​៧៖ ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១១​ប្រូ ពណ៌ ស នៅ​ចំណុច​ហាង​DOS ផ្លូវ​ស​ប៊ិ​ត សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​០១:៣០​នាទី ទៀប​ភ្លឺ​។

ករណី​ទី​៨៖ ឆក់​ទូរស័ព្ទ​អុ​ប​ប៉ូ​(OPPO) ពណ៌ ខៀវ​) នៅ​ចំណុច​មុខ​ព្រះ​បរមរាជវាំង ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​០២:៣០​នាទី ទៀប​ភ្លឺ​។

ករណី​ទី​៩៖ ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១៣ ប្រូ​មិច នៅ​នៅ​ចំណុច​មុខ​ម៉ាត​មិន​ចាំ​យីហោ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨:៣០​នាទី ។

ករណី​ទី​១០៖ ឆក់​ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​៧​ផ្លឹ​ស ពណ៌ ខ្មៅ នៅ​ចំណុច​លើ​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​១៨:៤០ នាទី​។

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​៖
១-​ឈ្មោះ ឃួ​យ គង់​ម៉េ​ង ភេទ​ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​លេខ​៨ ផ្លូវ​បេតុង សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
២-​ឈ្មោះ សាន ភ​ត្ត្រា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​លេខ​១២៣ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។
៣-​ឈ្មោះ ធី ម៉េ​ង​ហុង ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។
៤-​ឈ្មោះ ចាន់ ធា​រិ​ទ្ធ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវ​លេខ​១៦៣ កែង​៣៣០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។
៥-​ឈ្មោះ លី សុភាព ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់​នៅផ្ទះ​លេខ​៨៦ ផ្លូវ​លេខ​១ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១JA-៦២០៦, ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌ ទឹកប្រាក់ សេរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ តាកែវ​១O-៩២៦៧, ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១២ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង​១C-៦៥០៤ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ