ព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០០ និង២០នាទីរំលងអាធ្រាត្រ នៅតាមបណ្តោយផ្លូវ២៨មិថុនា មុខអាហារដ្ឋាន សំពៅមាស ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក BEAT ពណ៌ក្រហម-ស គ្មានផ្លាកលេខ បានធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ បុរសជនជាតិចិនម្នាក់ដែលកំពុងជិះម៉ូតូកង់បី រួចគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃដដែល ទើបឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ នៅចំណុច ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ចំពោះជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ