ខឹងឪពុកម្តាយស្តីបន្ទោសតិចតួច!! សម្រេចចិត្តចង់.ក សម្លាប់ខ្លួន

0

បាត់ដំបង​៖ នៅ​ថ្ងៃអាទិត្យ ១៣​រោច ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៧​និង​៣០​នាទី ស្ថិត​នៅ​ចំណុច​លូ​បី ក្រុម​ទី​១៤​ភូមិ​រស្មី​សង្ហារ ឃុំ​រស្មី​សង្ហារ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង មាន​ករណី​មនុស្ស​ធ្វេ​ី​អត្តឃាត (​ចងក​សម្លាប់​ខ្លួន​) កេ​ី​ត​ឡេ​ី​ង​មួយ​លេ​ី​ក សាកសព​ជន​រង​គ្រោះ​ឈ្មោះ រុន រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រស្មី​សង្ហារ ឃុំ​រស្មី​សង្ហារ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង​។ តាម​ការ​បញ្ជាក់​របស់​សាច់ញាតិ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ខឹង​ពុក​ម្ដាយ​ស្ដីបន្ទោស និង​មាន​ជំងឺ​ប្រ​សៃ​ប្រសាទ​ទើប​សម្រេច​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​នគរបាល​ផ្នែក​ជំនាញ​អធិការ​ស្រុក​រតន​មណ្ឌល សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​រង​គ្រោះ​ឈ្មោះ រុន រស្មី ពិតជា​ចងក​សម្លាប់​ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ