កណ្តាល៖ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម ទាក់ទងទៅនឹងក្រុមម៉ូតូផាស់អាប់ ( Passapp ) ដែលបំពាក់អំពូលភ្លើងនិងសុីផ្លេ ខុសបច្ចេកទេសហើយបើកបរយ៉ាងអាណាធិបតេយ្យនៅលើដងផ្លូវ ។
អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣កម្លាំងនៃអធិការដ្ឋានក្រុងតាខ្មៅឃាត់ម៉ូតូកង់បី PASSAPPកែឆ្នៃខុសលក្ខណៈបច្ចេកទេសមួយគ្រឿងម៉ាក BAJAJពណ៌លឿងពាក់ផ្លាកលេខព្រះសីហនុ1H-6593បើកបរដោយឈ្មោះស៊ា គឹមសេងភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិព្រៃខ្លាឃុំក្រោលគោស្រុកស្វាយរៀងខេត្តស្វាយរៀងក្នុងគោលបំណងដឹកកម្មករទៅធ្វើការនៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
កម្លាំងផ្នែកជំនាញសណ្ដាប់ធ្នាប់សាធារណៈក្រុង បានធ្វើកិច្ចសន្យាអប់រំណែនាំ កុំគាត់តុបតែងភ្លើង និង សុីផ្លេខុសបច្ចេសដូចនេះទៀត៕
ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ