សមត្ថកិច្ចឃាត់រថយន្តកែច្នៃខុសលក្ខខណ្ឌបច្ចេកទេស (ស៊ីម៉ាំងប្រែន) បានចំនួន ១៦គ្រឿង

0

ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​តាម​បទបញ្ជា និង​ការ​ណែនាំ​ជា​ប្រចាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​មានការ​រាយការណ៍ និង​ប្តឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​អំពី​រថយន្ត​កែ​ច្នៃ​បំពង​សម្លេង​ខុស​បច្ចេកទេស (​ស៊ី​មាំ​ង​ប្រែ​ន​) ដែល​បង្ក​សម្លេង​រំខាន​ដល់​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​យប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ត្រូវ​បាន​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ធ្វើការ​ឃាត់​ចំនួន​១៦​គ្រឿង នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ប្ញ​ស្សី​កែវ នៅ​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣

១- ម៉ាក​HONDA FIT ពណ៌​ក្រហម ផ្លា​ក​លេខ​PP-5155
២- ម៉ាក​BM ពណ៌​ខៀវ ផ្លា​ក​លេខ​ភ្នំពេញ 2B-8703
៣- ម៉ាក SUBARU BRZ ពណ៌​ខ្មៅ ផ្លា​ក​លេខ កម្ពុជា KUN0707
៤- ម៉ាក BMW ពណ៌ ស គ្មាន​ស្លាក​លេខ
៥- ម៉ាក​HONDA CIVIC ពណ៌​ប្រផេះ ផ្លា​ក​លេខ​ភ្នំពេញ 2AD-3713
៦- ម៉ាក​BMW ពណ៌​លឿង ផ្លា​ក​លេខ ភ្នំពេញ 2P-0737
៧- ម៉ាក BMW ពណ៌​ខៀវ ផ្លា​ក​លេខ​ភ្នំពេញ 2P-7191
៨- ម៉ាក BMW ពណ៌​ផ្កាឈូក ផ្លា​ក​លេខ ភ្នំពេញ 2T-7188
៩- ម៉ាក ACURA ILX ពណ៌​ស ផ្លា​ក​លេខ​ភ្នំពេញ 2AJ-0212
១០- ម៉ាក HONDA CIVIC ពណ៌​ខ្មៅ ផ្លា​ក​លេខ​ភ្នំពេញ 2H-6660
១១- ម៉ាក​HONDA FiT ចង្កូត​ស្តាំ ពណ៌​ផ្ទៃមេឃ ផ្លា​ក​លេខ កំពង់ស្ពឺ KPS1350
១២- ម៉ាក​HONDA ពណ៌​ប្រផេះ ផ្លា​ក​លេខ​កណ្តាល 2B-5456
១៣- ម៉ាក ACURA INTECRA ពណ៌​ខ្មៅ ផ្លា​ក​លេខ​ភ្នំពេញ 2V-3122
១៤- ម៉ាក FORD MUSTANG គ្មាន​ស្លាក​លេខ
១៥- ម៉ាក HONDA CIVIC ពណ៌​ខ្មៅ ផ្លា​ក​លេខ​ភ្នំពេញ 2O-1031
១៦- ម៉ាក​BMW ពណ៌​ទឹកប្រាក់ ផ្លា​ក​លេខ​ភ្នំពេញ 2AF-2665

បច្ចុប្បន្ន សមត្ថកិច្ច​បាន​នាំ​យក​រថយន្ត​ទាំងនោះ​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​សហការ​ជាមួយ​ខាង​សាធារណ​:​ដេ​ី​ម្បី​ធ្វេ​ី​ការ​ត្រួតពិនិត្យ​លក្ខណ​:​បច្ចេកទេស ធ្វើការ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ផាកពិន័យ​តាម​ច្បាប់ ហើយ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​យក​របស់​ដើម មក​ប្តូរ​នៅ​មុខ​សមត្ថកិច្ច ទើប​ប្រគល់​រថយន្ត​ឲ្យ​វិញ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ