​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ឆ្លើយតបករណីក្រុម​ជនសង្ស័យ​ទាក់​ខ្សែភ្លើង​កាត់​ផ្លូវ​ពេល​យប់ និង​កន្លែង​ស្ងាត់​ដេ​ី​ម្បី​ត្រៀម​ធ្វើ​សកម្មភាព​ផ្សេង​ៗ

0

ស្វាយរៀង៖ ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប មាន​កិត្តិយស​ធ្វើការ​ឆ្លើយ​តប​ចំពោះ​ផេ​ក​សារព័ត៌មាន​KH Plus News និង​សារ​ព៏​ត៌​មាន​ផ្សេង​ៗ ទៀត ដែល​បាន​ធ្វេ​ី​ការ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ២៣:០០ នាទី ថា​(​មាន​ករណី​ក្រុម​ជនសង្ស័យ​ទាក់​ខ្សែភ្លើង​កាត់​ផ្លូវ​ពេល​យប់ និង​កន្លែង​ស្ងាត់​ដេ​ី​ម្បី​ត្រៀម​ធ្វើ​សកម្មភាព​ផ្សេង​ៗ ទៅ​លេ​ី​ជន​រង​គ្រោះ ទីតាំង​ភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​ម៉ោង ១១:០០ យប់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​របួស​ដល់​បី​នាក់​នៅ​ខាង​កេ​ី​ត​វត្ត​តា​នូ​)​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣​វេលា​ម៉ោង ០៧:៣០​នាទី សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​ស្វាយ​ទាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​សោម សា​រ៉​ន អធិការ​នគរបាល​ស្រុក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយ​មានការ​ចូល​រួ​ពី​លោក​ជំទប់​ឃុំ ក្រុម​ព្រឹក្សា​ឃុំ លោក​មេ​ភូមិ​ជប់ និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ បាន​បំភ្លឺ​ជូន​សមត្ថកិច្ច​យើង​ថា ខ្សែរ​ភ្លើង​នេះ​ជា​ខ្សែរ​ភ្លើង​របស់​ឈ្មោះ ប៉ែន សាវ៉ា​ត ភេទ​ប្រុស អាយុ ៥២ ឆ្នាំ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ថ្មី ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប គាត់​បាន​ត ខ្សែរ​ភ្លើង​ពី​បង្គោល​P75 រំលង់​ផ្លូវ​ទៅ​ទិស​ខាងជើង និង​បាន​ដាក់​បង្គោល​រំលង​ផ្លូវ​ដែរ តែ​ក្រោយមក​បង្គោល​ក៍បាន​ពុក​បាក់​ធ្វើ​អោយ​ធ្លាក់​ខ្សែរ​ភ្លើង​ទាប​ម្ខាង​បណ្តាល​អោយ​រថយន្ត​ដឹក​ដី​ទាក់​ខ្សែរ​ភ្លើង​នោះ​ម្តង​រួច​មក​ហើយ​។ ក្រោយមក​ទៀត​ក៍​មាន​បងប្អូន​រស់នៅ​ជិត​នោះ​បាន​ប្រាប់​ទៅ​ឈ្មោះ​ប៉ែន សាវ៉ា​ត ជា​ញឹកញាប់​ដែរ អោយ​រក​បង្គោល​ដាក់​ខ្សែរ​ភ្លើង​ឡើង​វិញ តែ​ឈ្មោះ​ប៉ែន សាវ៉ា​ត នេះ​មិន​ព្រម​រក​បង្គោល​មក​ដាក់​ខ្សែរ​ភ្លើង​ឡើយ ។រហូត​មក​ដល់​ថ្ងៃ​កើតហេតុ​ខាងលើ​មាន​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គ្នា ០៣ នាក់ វិល​មក​ពី​កម្ម​ពិធី​មង្គលការ​គេ​ក៍​ទាក់ ក បណ្តាល​អោយ​ដួល​ម៉ូតូ​រង​របួស​តែ​ម្តង​។

ករណី​នេះ​មិនមែន​ជា​ករណី​ចងខ្សែរ​ភ្លើង​កាត់​ផ្លូវ​ស្ទាក់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជា​ពលរ​ដ្ន​ឡើយ គឺជា​ការ​ធ្វេស​ប្រ​ហេ​ស​របស់​ម្ចាស់​ខ្សែរ​ភ្លើង​។ អាស្រ័យ​ហេតុនេះ​សូម​សា​ព័ត៌មាន និង​សាធារណៈជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន ក្នុង​នោះ​ដែរ​ក៍​សូម​អរគុណ​ដល់​សារ​ព័​ត៏​មាន​KHPlus New និង​សា​ព័ត៌មាន​ផ្សេង​ៗ ទៀត​ដែល​បាន​ផ្សាយ​ជា​សាធារណៈ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

May be an image of 5 people and text