ឃាត់បានស្តែងៗ ក្រុមជិះម៉ូតូគប់រថយន្តអ្នកដំណើរ

0

កំពង់ស្ពឺ​៖ ថៃ្ង​ព្រហស្បតិ៍ ១០ រោច ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ អនុវត្ត​តាម​បញ្ជា​លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ នគរបាល​ខេត្ដកំពង់ស្ពឺ ដាច់ខាត​សន្ដិសុខ​មូលដ្ឋាន​ត្រូវ​តែ​ធានា ពិសេស​ក្មេង​ទំនើង នៅ​វេលា​ម៉ោង ២២​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​នគរបាល​ទទួល​បាន​ព័ត៌មាន​ថា​មាន​ក្រុម​ក្មេង​ទំនេ​ី​ង​មួយ​ក្រុម​ធ្វេ​ី​សកម្មភាព​ជិះ​ម៉ូតូ​គប់​រថយន្ដ​អ្នកដំណើរ តាម​រយៈ​កិច្ចសហការ​ផ្ដល់​ព័ត៌មាន​ពី​គណនី​ហ្វេ​ស​ប៊ុ​ក messager បញ្ជាក់​ថា​ក្រុម​ក្មេង​ទំនេ​ី​ង​ទាំងនោះ​បាន​យក​គ្រាប់​ដែក​បាញ់​មក​លេ​ី​រថយន្ដ​ខ្លួន​កំពុង​តែ​ធ្វេ​ី​ដំណេ​ី​រលេ​ី​ផ្លូវជាតិ​លេខ​៤៤​។

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ល្បាត​ពួនស្ទាក់​លេ​ី​ចំណុច​ភូមិសាស្ដ្រ​ផ្លូវជាតិ​លេខ​៤៤ នៅ​វេលា​ម៉ោង​២៣​និង​១០​នាទី ត្រង់​ចំណុច​គីឡូម៉ែត្រ ៣៦-៣៧ ឃើញ​មុខសញ្ញា​សង្ស័យ​ក្រុម​ក្មេង​ជិះ​ម៉ូតូ ២​គ្រឿង ដូច​សេចក្ដី រាយការណ៍ សមត្ថកិច្ច​បាន​ឃាត់​សាកសួរ​និង​ពិនិត្យ​៖

-​ម៉ូតូ​ម៉ាក​អ៊ិ​ច​ស៊ី​ទ័​រ​ពណ៌​ខៀវ​គ្មាន​ឯកសារ ជិះ​គ្នា​ពីរ​នាក់
-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ស្លាក​លេខ​កំពង់ស្ពឺ​1I_4633 ជិះ​ម្នាក់ឯង

សមត្ថកិច្ច​ឆែកឆេរ​រក​ឃេ​ី​ញ​ឧបករណ៍​សម្ភារៈ​រួម​ជាមួយ​កូនកាំបិត​ចុង​ស្រួច ១ ជំ​ពាម​កៅស៊ូ ២ គ្រាប់​ជំ​ពាម ៤​គ្រាប់ ដុំ​ថ្ម​ច្រក​ថង់​។
១.​ឈ្មោះ សុខ រឹម ភេទ ប្រុស អាយុ ២០ ឆ្នាំ
២.​ឈ្មោះ ណា​ង ចិន្ដា ភេទ ប្រុស អាយុ ១៩ ឆ្នាំ
៣.​ឈ្មោះ វ៉េ​ត សា​វិ​ន ភេទ ប្រុស អាយុ ១៩ ឆ្នាំ អ្នក​ទាំង​បី​មាន​ទីលំនៅ​ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ការ​ផ្ដល់​ច​ម្លេ​ី​យ​ចំពោះ​សមត្ថកិច្ច ថា​ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បាញ់​គ្រាប់​ជំ​ពាម​ទៅ​លេ​ី​រថយន្ត​អ្នកដំណើរ​ពិតប្រាកដ​មែន លេ​ី​ស​ពី​នោះ​ធ្វើ​សកម្មភាព​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន ដេ​ី​ម្បី​បន្ដ​នីតិវិធី​៕

ប្រភព៖​ នាយកដ្ឋានផ្សព្វផ្សាយអប់រំ