មានទាំងប្រុស និងស្រី!! ហើយអាយុមិនដល់ ២០ឆ្នាំផង ប៉ុន្តែពាក់ព័ន្ធនឹងគ្រឿងញៀនទៅហើយ

0

កណ្ដាល​៖ នៅ​ថ្ងៃ​ចន្ទ ៧​រោច ខែ​ផល្គុន​ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៩ នឹង​៥០​នាទី នៅ​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​យោបល់​របស់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ឯក​សុខ និមល នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​នៃ​ស្នងការដ្ឋាន​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ចុះ​ប្រតិបត្តិការ បង្ក្រាប​បាន​ករណី​រក្សា​ទុក​ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៧​នាក់ ស្រី ០៥​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖

១-​ឈ្មោះ សាយ សុ​ផា​ន់​ណា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ។
២-​ឈ្មោះ សាយ សុ​ផា​នី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ។
៣-​ឈ្មោះ វី ស្រី​នុ​ន ភេទ​ស្រី អាយុ​១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ។
៤-​ឈ្មោះ វាសនា ឆវី ភេទ​ស្រី អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​ដាក ឃុំ​រស្មី​សង្ខារ ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។
៥-​ឈ្មោះ អ៉ី ចាន់​សុធា ភេទ​ស្រី អា យុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។
៦-​ឈ្មោះ ប៉ាន សា​ម៉ៃ ភេទ​ប្រុស អា យុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត​ខេត្តបាត់ដំបង ។
៧-​ឈ្មោះ ឆាំ ឆាត​ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​រុន ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន​៖
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក ICE) ចំនួន ០៣​ថង់ ទម្ងន់ ៥,០១​ក្រាម
-​ទូរស័ព្ទ​ដៃ​ចំនួន ០៥​គ្រឿង​(​ចាស់​) ។
ជនសង្ស័យ​នឹង​វត្ថុ​តាង បច្ចុប្បន្ន​បាន​និង​កំពុង​រៀបចំ​សំណុំរឿង​ប​ញ្ចូ​ន​ទៅ សាលាដំបូង​ខេត្តបាត់ដំបង អនុវត្ត​ទោស​ទៅ​តាម​ផ្លូវច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ