បាត់ដំបង៖ នៅថ្ងៃពុធ ៩រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ វេលាចន្លោះម៉ោង០៤ទៅម៉ោង៥ទៀបភ្លឺ នៅចំណុចក្រុម១៧ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះរោងទ្រុងចិញ្ចឹមជ្រូក អស់ទាំងស្រុង ទំហំ ៤០ម៉ែត្រ × ២០ម៉ែត្រ ម្ចាស់រោងចិញ្ចឹមជ្រូកឈ្មោះ អៀង អេងថុង ភេទប្រុស អាយុ ៧០ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ព្រែកព្រះស្តេច ក្រុង-ខេត្តបាត់ដំបង។ ក្នុងហេតុការណ៍នេះបានបណ្តាលអោយ ស្លាប់ ៣៣ក្បាល ក្នុងនោះស្លាប់កូនជ្រូក១១ក្បាល និងរបួសធ្ងន់ ៥ក្បាល។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថាគឺបណ្តាលមកពីផ្ទុះសេខ្សែរភ្លើង ។
ករណីនេះ កម្លាំងនគរបាលស្រុកឯកភ្នំបានដឹកនាំកម្លាំងចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យនៃអធិការស្រុកចំនួន០១គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គីភ័យនេះបានទាំងស្រុង៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ