ព្រោះតែបណ្តាការថ្លៃពេកមិនមានលុយគ្រប់ ធ្វើអោយជនរងគ្រោះសម្រេចចិត្តបញ្ចប់ជីវិត

0

បាត់ដំបង៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង០០នាទី នៅចំណុចក្រុមទី០៩ ភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត ​(ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក​ សាកសពជនរងគ្រោះឈ្មោះ​ ហាត ហួត ភេប្រុស អាយុ២០ឆ្នាំ រស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

តាមការបញ្ជាក់របស់សាច់ញាតិ បានអោយដឹងថា មូលហេតុដែលបណ្តាលអោយជនរងគ្រោះ ដាច់ចិត្តចងកសម្លាប់ខ្លួននេះ គឺបណ្តាលមកពីឪពុកចូលសួរប្រពន្ធឲ្យ តែខាងស្រីយកថ្លៃបណ្តាការច្រើន មិនមានលុយគ្រប់ខ្លួ​នតូចចិត្ត ទេីបសម្រេចធ្វើអត្តឃាតតែម្តង។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកសំឡូត សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុ លើជនរងគ្រោះឈ្មោះ ហាត ហួត ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។​  បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ