ឆ្លៀតពេលទំនេរពីលាងម៉ូតូ ក៏ទៅឆក់ទូរស័ព្ទ

0

កោះកុង​៖ ថ្ងៃ​ពុធ ២​រោច ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ទទួល​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ វ​ណ្ណះ ជី​ង ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​០៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ថា​កាលពី​ថ្ងៃ​ទី ០៤ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦:៣០​នាទី​ល្ងាច មាន​ជន​មិន​ស្គាល់​មុខ បាន​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​ម៉ាក Wave RSX លួច​ឆក់​យក​ទូរ​សព្ទ​ដៃ​របស់​ខ្លួន នៅ​ចំណុច​ផ្លូវ​បេតុង​ខាងត្បូង​កាកបាទក្រហម​ខេត្ត ស្ថិត​ក្នុងភូមិ​០១ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ រួច​ជិះ​រត់គេច​ខ្លួន​បាត់ ។

បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង ពី​ជន​រង​គ្រោះ កម្លាំង​នគរបាល​ជំនាញ បាន​សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ស្មាច់​មាន​ជ័យ និង​សង្កាត់​ដងទង់ រហូត​ឈាន​ដល់ ឃាត់ខ្លួន​មុខ​សង្ស័យ ១ នាក់ ឈ្មោះ ស៊ុន ស្រ៊ុ​យ​ហេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ លាង​ម៉ូតូ មាន​ទីលំនៅ​ភូមិ​០២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ។ដកហូត​វត្ថុ​តាង​៖ ទូរ​សព្ទ​ដៃ ១ គ្រឿង និង​ម៉ូតូ ១ គ្រឿង ។

បច្ចុប្បន្ន ករណី​នេះ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង កំពុង​បំពេញ​សំណុំរឿង​តាម​និ​តិ​វិធី​ច្បាប់ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ