បាត់ដំបង៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៣និង០០នាទីទៀបភ្លឺ ត្រង់ចំណុចការ៉ាស់សាំងទល់មុខវត្តសង្កែវារ ស្ថិតនៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើពូថៅដៃតូច) កើតឡើង ០១លើក ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់។
សមត្ថកិច្ចបង្ក្រាបជនសង្ស័យបានចំនួនម្នាក់ ទី១.ឈ្មោះ ជៃ បញ្ញា ហៅញ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសាន ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង (ជនដៃដល់) និងទី២.ឈ្មោះ ផែន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (រត់គេចខ្លួន) បានធ្វើសកម្មភាពប្រើប្រាស់ពូថៅដៃតូច កាប់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ ផាត រ៉ាដា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលអោយរងរបួសត្រង់ប្រអប់ដៃខាងស្តាំ (របួសធ្ងន់) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ។ បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកបវេល និងដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបានពូថៅដៃតូចចំនួន ០១ជាវត្ថុតាង។
ករណីនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ