ព្រះសីហនុ៖ នៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កឡើងដោយរថយន្ដធន់ធំ ០១គ្រឿង ម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ ៣A-៣៥៧៤ ដែលមានទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ អ្នកបើកបរបានរត់គេចខ្លួនបាត់ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុខាងលើបានប៉ះបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាក សង់ C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង ១A-៧៦៣២ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ ប៉ែត សុខលាភ ភេទប្រុស រងរបួសធ្ងន់ ស្នាក់នៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានអ្នករួមដំណើរឈ្មោះ ហេង សៀវម៉េង ភេទប្រុស ស្នាក់នៅ ភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនបន្តទៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន វត្ថុតាង(រថយន្ដនិងម៉ូតូ)បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់បណ្ដោះអាសន្ន៕
ប្រភព៖ Huy Bunleng