បុរសម្នាក់សម្រេចចិត្តបញ្ចប់ជីវិតខ្លួន ដោយមិនដឹងមូលហេតុ

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៣​និង​៣០​នាទី នៅ​ចំណុច​ក្រុមទី​២៣ ភូមិ​គោក​ត្រប់ ឃុំ​តា​មុឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មាន​ករណី​មនុស្ស​ធ្វេី​អត្តឃាត (​ចងក​សម្លាប់ខ្លួន​) កេ​ី​ត​ឡេីង​មួយ​លេីក សាកសព​ជនរងគ្រោះ​ឈ្មោះ  ពៅ សុខ​វាសនា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​គោក​ត្រប់ ឃុំ​តា​មុឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង មុខរបរ បុគ្គលិក​ក្រុមហ៊ុន​អុីន​ធឺ​ណេត ។ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​នគរបាល​ផ្នែក​ជំនាញ​អធិការ​ស្រុក​ថ្មគោល សហការ​ជាមួយ​លោក​គ្រូពេទ្យ​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ និង​វិភាគ​ទី​កន្លែង​កើតហេតុ​លើ ជនរងគ្រោះ​ឈ្មោះ ពៅ សុខ​វាសនា ពិតជា​ចងក​សម្លាប់ខ្លួន​ស្លាប់​ពិតប្រាកដ​មែន​។​

បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ជូន​ទៅឲ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ