ឃាត់ខ្លួនអ្នកលក់ដូរម្នាក់ ពីបទកាន់កាប់អាវុធខុសច្បាប់

0

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ​២០២៣​ វេលាម៉ោង​ ១៥និង៣៣ នាទី​នៅចំណុចបន្ទប់ជួ​ល ផ្លូវលំ ក្រុមទី១ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ​ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ ទីន ម៉ារ៉ាដូណា  ភេទប្រុស​ អាយុ៤០ឆ្នាំ មុខរបរលក់ដូរមានទីលំនៅផ្ទះជួល​ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (មានសារធាតុញៀន​) បទកាន់កាប់អាវុធគ្មានការអនុញ្ញាត(កាំភ្លើងកែច្នៃ)។

*សម្ភារៈ​ដកហូត៖

-​ អាវុធកែច្នៃ១ដើម ពណ៌ខៀវ គ្មានលេខ

-គ្រាប់កាំភ្លើងចំនួន១គ្រាប់ លេខ៣៨០

តាមរបាយការណ៍ បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ កម្លាំងជំនាញខណ្ឌបានបើកការស្រាវជ្រាវបង្រ្កាបជាក់ស្តែងករណីកាន់កាប់អាវុធគ្មានការអនុញ្ញាតក្នុងរង្វង់ប្រតិបត្តិការណ៍សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ