ជាប់ទោស ព្រោះលួចតុឈើ ដែលមានតម្លៃ ៣៥០ដុល្លារ

0

បន្ទាយ​មាន​ជ័យ​៖ យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ យាំ បូរាណ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​កាល​វេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គ្រៀ ចាន់​សុ​គិត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ បច្ចុប្បន្ន​រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ បន្ត​ថា ជនសង្ស័យ រួម​និង​ឈ្មោះ សុខ ធី (​ត្រូវជា​ពូ​) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ បាន​ធ្វើ​សកម្មភាព​លួច​តុ ឈើ ប្រភេទ​ផ្ចិ​ក ចំនួន​០១ ដែល​មាន​តម្លៃ​ចំនួន​៣៥០​ដុល្លារ របស់​ជន​រង​គ្រោះ​ដែល​បាន​ទុក​នៅ​ដី​ក្នុង​ចំការ​របស់​ខ្លួន​។

ក្រោយ​ឃាត់ខ្លួន និង​សួរ​ច​ម្លេ​ី​យ ជនសង្ស័យ​បាន​សារភាព​ថា រូប​ខ្លួន​និង​ពូ​របស់​ខ្លួន (​ឈ្មោះ សុខ ធី រត់គេច​ខ្លួន​) ពិតជា​បាន​ធ្វេ​ី​សកម្មភាព​លួច​តុ ឈើ​ពិតប្រាកដ​មែន​។ ផ្អែក​លេ​ី​ច​ម្លេ​ី​យ​សារភាព និង​វត្ថុ​តាង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេ​ី​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ចំណែក​ឈ្មោះ សុខ ធី ដែល​បាន​រត់គេច​ខ្លួន​ត្រូវ​បាន​កម្លាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត ៕

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ