ព្រះសីហនុ ៖ នៅថ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីលួចដោះបាឡុងត្រង់ស្វ័របម្រុងយកស្ពាន់ ស្ថិតនៅផ្លូវតាមផ្លូវជាតិ៤ សំណង់ទុកចោល ក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ វត្តុតាងចាប់យកនៅកន្លែងកើតហេតុរួមមាន ៖ សោរឈុតសំរាប់ដោះបាឡុងត្រង់ស្វូរ មួយឈុត ។
ជនសង្ស័យមានឈ្មោះ មាន ម៉ន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ តៃកុងគ្រឿងចក្រ ស្នាក់នៅការដ្ឋានផែភូមិថ្មី សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
ពេលសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដោះត្រង់ស្វូរនៅទីតាំងខាងលើតែម្នាក់ឯងប្រាកដមែន ។
បច្ចុប្បន្ន អធិការដ្ឋាននគរបាលក្រុងបានរៀបចំសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ