បាត់ខ្លួនមួយ!! ដល់ពេលរកឃើញ គឺនៅក្នុង

0

មណ្ឌលគិរី​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៣​កើត ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង ថ្ងៃ​ទី​២២ ខែ​កុ​ម្ភះ ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​១០​នាទី កម្លាំង​សមត្ថកិច្ច​បាន​ស្វែងរក​ឃើញ​សាកសព ក្មេង​ប្រុស អាយុ​៩​ឆ្នាំ​ម្នាក់ ជនជាតិ​(​ព្នង​)​បាន​លង់ទឹក​ស្រះ ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែង​កើតហេតុ​។​ហេតុការណ៍​ដែល​បាន​កើតឡើង​ខាងលើ​តាម​ការ​បញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាលរ​មនា​បាន​បញ្ជក់​ថា ក្មេង​ប្រុស​ដែល​បាន​លង់ទឹក​ស្លាប់​បាត់បង់​ជីវិត ខាងលើ​បាន​បាត់​ខ្លួន​នា​វេលា​ម៉ោង​១៧​និង​០០​ល្ងាច នា​ថ្ងៃ​ទី​២១ ខែកុម្ភៈ លុះ​មក ដល់​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​១០​នាទី​ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាលរ​មនា​បាន​រក​ឃើញ​សាកសព​របស់​ក្មេង​ប្រុស ដែល​បាន​លង់ទឹក​ស្រះ​ស្លាប់​បាត់បង់​ជីវិត​នៅ​និង​កន្លែង​កើតហេតុ​នោះ​។

ក្មេង​ប្រុស​ដែល​បាន​ស្លាប់​នោះ​មានឈ្មោះ ពៅ ញ្ឆា​ប់ ភេទ ប្រុស អាយុ ០៩​ឆ្នាំ ជនជាតិ (​ព្នង​) រស់នៅ​ចំណុច​ម្តុំ​ចំការ អូរ​ត្រាក់​ស្ថិត​នៅ​ភូមិ​ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ ទៅ​លើ​រាង​កាយ​របស់​សព​គឺ​ពុំ​ឃើញ​មាន​ស្លាកស្នាម​ណាមួយ​ពាក់ព័ន្ធ​ទៅ​និង​ករណី​ឃាតកម្ម​ឡើយ​បច្ចុប្បន្ន​សព​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ជូន​សាច់ញាតិ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ