ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦ និង២៥នាទី មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៤ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ៖ ម្ចាស់ទីតាំងឈ្មោះ សៀង ធារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ សញ្ជាតិខែ្មរ មុខរបរ ដេរសាឡុង ប្រភេទសំណង់ ដែកប្រកសង្កសីទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ បណ្តាលឱ្យខូចខាតសម្ភារៈឆេះផ្ទះអស់ទាំងស្រុង និងរាលដាលដល់ផ្ទះក្បែរនោះបន្តិចបន្តួច ពុំមានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។ មូលហេតុបង្កឱ្យមានករណីអគ្គិភ័យនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
សមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្នើនឹង ២៤ម៉ែត្រគូប និងបានពន្លត់ចប់ នៅម៉ោង៧ និង៤០នាទី នាថ្ងៃខែឆ្នាំដដែល ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ