ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម (បាញ់សម្លាប់ នៅ​ចំណុច​មុខ​អគារ​ The​ Peak​)

0

​ភ្នំ​ព​ពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​២២​និង​៣០​នាទី​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​សហការ​ធ្វើការ​ស្រាវជ្រាវ​ឃាត់​ខ្លូ​ន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​(​បាញ់​សម្លាប់​)​ នៅ​ចំណុច​មុខ​អគារ​ The​ Peak​ ផ្លូវ​ក្រសួងការបរទេស​ ក្រុម​៧៨​ ភូមិ​១៤​ សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ២៣:៤០​នាទី​យប់​ ។​

លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា .ជនរងគ្រោះមានឈ្មោះ Dacko Vic Strahinja ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិស៊ែកប៊ី មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ២៥១ ផ្លូវលេខ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

លោកវរសេនីយ៍ឯក បានបន្តថា ​ជនសង្ស័យ​ឈ្មោះ​ឈ្មោះ​ SWARTZ​ JOSEPH​ ហៅ​ VERNAZZA​ JASON​ ហៅ​ WILSON​ ALAN​ BRADLY​ ហៅ​ SPADER​ JAMES​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​អង់គ្លេស​ ទីលំនៅ​ និង​មុខរបរ​មិន​ពិតប្រាកដ​ ។​ ​វត្ថុ​តាង​ដកហូត​មាន​ ៖​ អាវុធ​ខ្លី​០១​ដើម​ ម៉ាក​ ruger​ ពណ៌​ខ្មៅ​,​ កាំបិត​បត់​០១​ដើម​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុតាងតាង​ កម្លាំង​ការិយាល័យ​ជំ​នា​ញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ