ប្រើល្បិចស្រីស្អាត ឆាតហៅជនរងគ្រោះមកជួប!! ដើម្បីធ្វើរឿងមួយនេះ

0

សៀមរាប៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ តេ​ង ច័ន្ទ​ណាត ស្នងការ​នគរបាល​ខេត្ត និង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ លោក​ឧត្តមសេនីយ៍ត្រី ណុ​ប សា​រ៉ា​ក់ ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី ពី​ឯកឧត្តម មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សៀមរាប នៅ​ថ្ងៃ​ទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ ២០២៣ លោក​វរសេនីយ៍ឯក សុខ ម៉េ​ង​អ៊ា​ង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ០៤​នាក់ ១.​ឈ្មោះ ធី សុខា ភេទ​ស្រី អាយុ ២៣​ឆ្នាំ បុគ្គលិក​កា​រ៉ា​សាំង ២.​ឈ្មោះ ផ​ន ឆា​នុ​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ បុគ្គលិក​កា​រ៉ា​សាំង ៣. ឈ្មោះ ជឿន សា​វេ​ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ បុគ្គលិក​កា​រ៉ា​សាំង ៤.​ឈ្មោះ មុ​យ វី​រៈ ភេទ​ប្រុស អាយុ ២០​ឆ្នាំ បុគ្គលិក​កា​រ៉ា​សាំង អ្នក​ទាំង​០៤ ស្នាក់​នៅ​បច្ចុប្បន្ន​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​.​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​: ប៉ុនប៉ង​ឃាតកម្ម និង​រក្សា​ទុក ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារ​ធាត់​ញៀន កាលពី​វេលា​ម៉ោង ២២ និង​៣០​នាទី ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ ២០២៣ លើ​ផ្លូវ​កៅស៊ូ​មុខកា​រ៉ា​ស​សាំង​យីហោ​LXR វត្ត​បូព៌ ស្ថិត​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​.​ខេត្តសៀមរាប ។

​អង្គហេតុ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២៣ វេលា​ម៉ោង ១៧​និង​០០​នាទី ឈ្មោះ ផ​ន ឆា​នុ​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ ចាំ​បាន​ថា​ឈ្មោះ ធី សុខា ភេទ​ស្រី អាយុ ២៣​ឆ្នាំ ជាស​ង្សា​របស់​ខ្លួន​មាន​ទំនាក់​ទំ​ង​ស្នេហា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ជន​រង​គ្រោះ ឈ្មោះ ចិត សារ ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ហើយ​ឈ្មោះ ផ​ន ឆា​នុ​ន បាន​ឲ្យ​សង្សា​របស់​ខ្លួន​ឈ្មោះ ធី សុខា ឆាត​ណាត់​ឈ្មោះ ចិត សារ មក​ទទួល​ដើម្បី​ចេញ​ទៅ​ហូប​អី​ជុំ​គ្នា​នៅ​ចំណុច​បឹង​កា​ឡូ ដោយ​រូបគេ បាន​ត្រៀម​កាំបិត​តាំង​តោ និង​ខ្សែ​ក្រ​វ៉ា​ត់ ជា​ស្រេច លុះដល់​វេលា​ម៉ោង ២២​និង​៣០​នាទី ថ្ងៃ​.​ខែ​.​ឆ្នាំ​ដដែល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ម៉ាក​ទ្រី​ម​ពណ៌​ខ្មៅ ជិះ​មក​តែ​ម្នាក់ឯង មក​មុខកា​រ៉ា​ស​សាំង យីហោ LXR វត្ត​បូព៌ (​ជា​កន្លែងធ្វើការ​របស់​ជនសង្ស័យ​) ហើយ​ឈ្មោះ ធី សុខា បាន​ចេញ​មក​ជួប​ជន រង​គ្រោះ ភ្លាម​នោះ​ជនសង្ស័យ​ឈ្មោះ ផ​ន ឆា​នុ​ន និង​បក្ខពួក ប្រដាប់​ដោយ​កាំបិត តាំង​តោ និង​ខ្សែ​ក្រា​វ៉ា​ត បាន​ដេញ​កាប់​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​ឃើញ​ទាន់​ក៏​ផ្តួល​ម៉ូតូ​រត់​តែ​ម្តង ។

ក្រោយ​ពេល​កើត ហេតុ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហ​ការណ៍​ជាមួយ​កម្លាំង​អន្តរាគមន៍ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០៤​នាក់​ខាងលើ យក​មក​ធ្វើការ​សាកសួរ នៅ​ចំពោះ​មុខ​សម្ថ​កិច្ច ជនសង្ស័យ​ទង ០៤​នាក់​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព ករណី​ខាងលើ​នេះ ពិតប្រាកដ​មែន ។

វត្ថ​តាង​ដែល​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​រួម​មាន​៖ កាំបិត​តាំង​តោ​ចំនួន ២​ដើម​, ដំបង​ដែក​ទីប ចំនួន ១​ដើម​, ខ្សែ​ក្រ​វ៉ា​ត់​ចំនួន​១ រួម​ជាមួយ​នូវ​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មាន​ដូច​ជា ដែកកេះ​, បំពង់​បឺត ដប​ទឹក​សុទ្ធ និង​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច និង​ទូរស័ព្ទ​ដៃ​ម៉ាក OPPO ផ្ទុក​ស៊ី​មកា​ត​លេខៈ ០៣១៤៩៧២៤៦៤ (​ប្រើ​សម្រាប់​ឆាត​ណាត់​ជន​រង​គ្រោះ​) ។ ជនសង្ស័យ​ទាំង ០៤​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់៕

ប្រភព៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប