ឆ្លៀតពេលទំនេរពីធ្វើការងារផ្ទះ!! មកប្រមូលផ្តុំគ្នាបាំងផ្លិត

0

កំពង់ចាម៖ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ ម៉ោង ១៤.០០​នាទី បន្ទាប់​ពី​ទទួល​ត៍​មាន​ពី​ប្រជាពលរដ្ឋ លោក​ឧត្តមសេនីយ៍ ត្រី សោ សា​វឿ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម បាន​បញ្ជា​ដល់​កំលាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ចុះ​បង្ក្រាប​ចុះ​ធ្វើការ​បង្ក្រាប​ចំនួន​០២​ទីតាំង នៅ​ចំណុច​ភូមិ​ត្រពាំង​ចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

ជា​លទ្ធផល​កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង បាន​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់​តាម​និ​តិ​វិធី៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម