មិនដឹងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីពេលណា! ឃើញតែសាកសពនៅលើផ្លូវជាតិលេខ៤

0

ព្រះសីហនុ៖ បុរស​ម្នាក់​ទៀត​បាន​ស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ សាកសព​គេ​ប្រទះ​ឃើញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៣ តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៩៣-១៩៤ ស្ថិត​នៅ​ភូមិ​អូរ​ចំណារ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដែល​តាម​សមត្ថកិច្ច​ថា​ជា​ករណី​រថយន្ត​បុក​ម៉ូតូ​ជន​រង​គ្រោះ ហើយ​ភាគី​រថយន្ត​(​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​)​បើក​រត់គេច​។

ជន​រង​គ្រោះ​ឈ្មោះ ទុ​យ កុសល ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​៦៧៧ ភូមិ​ស្ដៅ​កន្លែង​៤ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ជិះ​ម៉ូតូ ម៉ាក​HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្ដាល 1H-2429 ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៌​។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ភាគី​ខាង​រថយន្ដ​ដើម្បី​អនុវត្ត​និ​តិ​វិធី​ច្បាប់​៕

ប្រភព៖ Huy Bunleng News