មិនដឹងមានរឿងអ្វី នារីម្នាក់បើករថយន្តទំនើបធ្លាក់អូរ

0

ព្រះ​សីហ​នុ​៖ រថយន្ត​មួយ​គ្រឿង​ម៉ាក LUXS NX200T ព​ណ៍​ស ពាក់​ផ្លា​ក​លេខ​កម្ពុជា​76.95.18 បើក​ធ្លាក់​អូរ តាម​ផ្លូវ​២​ធ្នូ ត្រង់​ចំណុច​កែង​អេ​ម៉ា​រី​អូ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ កាលពី​ម៉ោង​៣​យប់​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ។

សមត្ថកិច្ច​ប្រាប់​ថា អ្នក​បេ​ី​កបរ​រថយន្ត​នេះ ឈ្មោះ ជុំ សីហា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ស្នាក់​នៅ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ រង​របួស ប៉ុ​ន្តែ​មិន​ធ្ងន់ធ្ងរ​ទេ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ត​នេះ មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះ​សីហ​នុ​៕

ប្រភព៖ Huy Bunleng News