ស្លាប់ម្នាក់ របួសម្នាក់ ក្នុងហេតុការណ៍រថយន្តមួយគ្រឿងបុកម៉ូតូ ២គ្រឿង

0

ព្រះ​សីហ​នុ​៖ សមត្ថកិច្ច​ឲ្យ​ដឹង​ជាបឋម​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​Toyota Hilux Revo ផ្លា​ក​ភ្នំពេញ​2AY-2856 បុក​ប៉ះ​ម៉ូតូ​2​គ្រឿង​តាម​ផ្លូវជាតិ​លេខ​4 ម៉ោងជាង​7​ព្រឹក​ថ្ងៃ​ទី13 ខែកុម្ភៈ ឆ្នាំ2023 នៅ​ក្បែរ​ស្ពាន​ទឹកសាប​ភូមិ​ស្មាច់​ដែង​ឃុំ​រាម​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​និង​របួស​ជា​ភាគី​ខាង​ម៉ូតូ​ក្រោយ​កើតហេតុ​នគរបាល​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត នាំ​យក​មក​ដោះស្រាយ និង​ចាត់ចែង​បន្ត​តាម​និ​តិ​វិធី​។ ភ្លាម​ៗ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​ដើមហេតុ និង​ឈ្មោះ​ភាគី​ពាក់​ព​ន្ធ័​នៅឡើយ រង់ចាំ​ការ​ស្រាវជ្រាវ​និង​សាកសួរ​បន្ត​៕

ប្រភព៖ Huy Bunleng News