ចាប់ខ្លួនជនជាតិវៀតណាម ៣នាក់ ពាក់ព័ន្ធករណីបង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​

0

ព្រះ​សីហ​នុ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥:៣០​នាទី​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ បាន​ទទួល​ព​ត័​មាន​ពី​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​បក់ដៃ​ស្រែកហៅ​អោយ​ជួយ​តាម​បង្អួច​ផ្ទះល្វែង​មួយ ស្ថិត​នៅ​ក្នុង​បូ​រី​BS​អូ​១ ក្រុម​ទី​១៧ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ភ្លាម​នោះ​កម្លាំង​ជំនាញ បាន​រាយការណ៍​ជូន​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ គាត់​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​កើតហេតុ​ខាងលើ ។

ក្នុង​ពេល​ប្រតិបត្តិ​ការណ៍ បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​០៣​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖
១.​ ឈ្មោះ HOANG VAN SI ភេទ​ប្រុស អាយុ​៤៥​ឆ្មាំ ជនជាតិ​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​)
២.​ ឈ្មោះ NAY CHiNY ភេទ​ប្រុស អាយុ​២៨​ឆ្មាំ ជនជាតិ​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​)
៣. ​ឈ្មោះ HOANG THi VAN ភេទ​ស្រី អាយុ​៤៧​ឆ្មាំ ជនជាតិ​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​)

អ្នក​ទាំង​បី​បាន​ចូល​មក​ប្រទេស​កម្ពុជា មាន​អ្នក​ជូន​តាម​ម៉ូតូ​តាម​ច្រករបៀង បា​វិត​ដោយ​គ្មាន​លិខិតឆ្លងដែន កាលពី​ថ្ងៃ​ទី​១០.០២.២០២៣ ហើយ​ជិះ​តាក់ស៊ី​ឆ្ពោះ​មក​ខេត្ត​ព្រះ​សីហ​នុ​។ ពេល​ចុះ​ប្រតិបត្តិ​ការណ៍​នោះ កម្លាំង​ជំនាញ​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៣​នាក់ ជា​បន្តបន្ទាប់​មានឈ្មោះ​ដូច​ខាងក្រោម ៖

១. ឈ្មោះ NGUENG VAN PHUONG ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​) មុខរបរ ជាងកាត់សក់ ចេះ​និយាយ​ភាសារ​ខ្មែរ កើត​នៅ​ខេត្តកំពង់ឆ្នាំង ជា​អ្នកយាម​ជន​រង​គ្រោះ​ក្នុង​បន្ទប់ ។
២. ​ឈ្មោះ VO HONG QUAN ភេទ​ប្រុស​អាយុ​២៤​ឆ្មាំ ជនជាតិ​វៀតណាម (​គ្មាន​លិខិតឆ្លងដែន​) មុខរបរ​ជាងកាត់សក់​ច​ល​ត័ ជា​អ្នក​គ្រប់គ្រង​លើ​ជន​រង​គ្រោះ ហើយ​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​បា​វិត តាម​រយះ​ម៉ូតូឌុប ។
៣. ​ឈ្មោះ DOAN QUOC ភេទ​ប្រុស អាយុ​២៤​ឆ្មាំ មុខរបរ : រត់​តាក់​សុ​ី ជនជាតិ​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ​P00672545 ចុះ ថ្ងៃ​ទី​២៧ កញ្ញា ២០២២ ជា​មេការ​ណ៏​ចាត់ចែង​រៀបចំ​រក​កន្លែង​បង្ខាំង ជន​រង​គ្រោះ​និង​ជា​អ្នក​ចែក​ប្រាក់ ដល់​សមាជិក​ក្រុម ។

តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ DOAN QUOC បាន​ឧ្យិ​ដឹង​ទៀត​ថា ចាប់តាំងពី​កំឡុង​ខែធ្នូ ឆ្នាំ​២០២២ គេ​បាន​ស្គាល់​ជាមួយ​ឈ្មោះ HUNG ភេទ​ប្រុស ជនជាតិ​វៀតណាម តាម​រយ​:​លេខ​ទូរ​សព្ទ័ +84788773054 ក្នុង​ពេល​រត់​តាក់ស៊ី ហើយ​ឈ្មោះ DOAN QUOC ជា​អ្នក​ចាំ​ទទួលភ្ញៀវ​ដែល​ឈ្មោះ HUNG អោយមក​ពី​ប្រទេស​វៀតណា​ម​មក​រក​ការងារ​ធ្វើ នៅ​ខេត្ត​ព្រះ​សីហ​នុ ។ រយៈកាល​កន្លង​មក ធ្វើ​សកម្មភាព​ជំរិត​ទា​ប្រាក់​បាន​ចំនួន​០២​ករណី មាន​ជន​រង​គ្រោះ​ចំនួន​០៤​នាក់​ហើយ​ឈ្មោះ HUNG បានអោយ​ប្រាក់​មក​ខ្លួន (DOAN QUOC) ចំនួន​១៨០០​ដុល្លារ និង​ឈ្មោះ VO HONG QUAN បាន​ចំនួន​៤០០​ដុល្លារ ហើយ​ពួក​គេ​មិន​បានដឹង​ថា ឈ្មោះ​HUNG ទទួល​ប្រាក់​ពី​ក្រុម​គ្រួសារ​ប៉ុន្មាន​ឡើយ​។ ករណី​ទី​០៣ នេះ​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​យាម​ជន​រង​គ្រោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

វត្ថុ​តាង​ចាប់​យក​មាន ៖ ខ្នោះ ចំនួន​មួយ​, ពិល​ឆក់ ចំនួន​ពីរ​ដើម​, ដំបង​ឆក់ ចំនួន​មួយ​, រថយន្ត​ព្រួស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​:2BH.3961, ទូរ​សព្ទ័​ដៃ​ចំនួន​០៤​គ្រឿង​ម៉ាក iPHOne (iphone 13 promax ១, iPhon promax ២,iphone.x.១) , លិខិតឆ្លងដែន​០១​សន្លឹក​។ បច្ចុប្បន្ន​ជនសង្ស័យ និង​ជន​រង​គ្រោះ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​បក្សពួក​បន្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ