ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយផ្លោះ​របង​ចូល​ក្នុង​រោងចក្រ​ លួច​ទ្រព្យសម្បត្តិ

0

ភ្នំពេញ​ ៖​ កាលពី​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ប្រហែល​ ០២:៣០​នាទី​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​ចំណុច​វាលស្រែ​ខាងក្រោយ​រោងចក្រ​កា​រ៉េ​ម​ ផ្លូវលំ​ ភូមិ​ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​ករណី​ផ្លោះ​របង​ចូល​ក្នុង​រោងចក្រ​ លួច​ទ្រព្យសម្បត្តិ​ ប្រព្រឹត្ត​នៅ​ចំណុច​រោងចក្រ​កា​រ៉េ​ម​ ផ្លូវលំ​ ភូមិ​ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១៧​ ខែមករា​ ឆ្នាំ​២០២៣,​ ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ និង​ថ្ងៃ​ទី​០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​។​

​ជនសង្ស័យ​ឈ្មោះ​ រស់​ ភារ​ម្យ​  ភេទ​ ប្រុស​ អាយុ​ ៤២​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ ជាងសំណង់​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​វ៉េ​ង​ស្រេង​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​ភស្តុ​តាង​ចាប់​យក​៖​ កុំ​ព្យួ​ទ័​រ​  (​ឡេ​ប​ថប​)​ ម៉ាក​ DELL​ ចំនួន​០៤​គ្រឿង​ ពណ៌​ ខ្មៅ​ ចំនួន​០២​គ្រឿង​ និង​ពណ៌​ ទឹកប្រាក់​ ចំនួន​ ០២​គ្រឿង​,​ កុំ​ព្យួ​ទ័​រ​(​ឡេ​ប​ថប​)​ ម៉ាក​ ASUS​ ពណ៌​ ខ្មៅ​ ចំនួន​០១​គ្រឿង​,​ ម៉ូនីទ័រ​ ម៉ាក​  SAMSUNG​ ពណ៌​ ខ្មៅ​ ចំនួន​០១​គ្រឿង​,​ ម៉ូនីទ័រ​ ម៉ាក​  ACER​ ពណ៌​ ខ្មៅ​ ចំនួន​០១​គ្រឿង​,​ ម៉ូនីទ័រ​ ម៉ាក​  DELL​ ពណ៌​ ខ្មៅ​ ចំនួន​០១​គ្រឿង​,​ ឃី​ប៉ូ​ត​ ពណ៌​ ខ្មៅ​ ចំនួន​០៣​ និង​ម៉ូ​វ​ ចំនួន​០៣,​ ស៊ី​.​ភី​.​យូ​ ពណ៌​ ខ្មៅ​ ចំនួន​០១​គ្រឿង​,​ ខ្សែភ្លើង​ ពណ៌​ ក្រហម​ និង​ពណ៌​ ខ្មៅ​ មួយ​ចំនួន​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ចាន់​ ជឿ​ម​ ភេទ​ ប្រុស​ អាយុ​ ៤១​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​តា​កេរ្តិ៍​ថ្មី​ សង្កាត់​កំ​បូល​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​។​ សម្ភារៈ​បាត់បង់​៖​ អាវុធ​ខ្លី​ម៉ាក​NP២២​ ចំនួន​០១​ដើម​,​ គ្រាប់​ចំនួន​០៥​គ្រាប់​,​ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ចំនួន​ ០១​ សន្លឹក​,​ អត្តសញ្ញាណ​បណ្ណ​កង​យោធពលខេមរភូមិន្ទ​ ចំនួន​ ០១​សន្លឹក​,​ ទូរ​សព្ទ័​ដៃ​ម៉ាក​អុ​ប​ប៉ូ​ ពណ៌​ ទឹកសមុទ្រ​ ចំនួន​០១​ គ្រឿង​,​ ទូរ​សព្ទ័​ដៃ​ម៉ាក​អុ​ប​ប៉ូ​ ពណ៌​ខ្មៅ​ ចំនួន​០១​គ្រឿង​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ហេ​ន​ ប៊ុ​ន​ហៀ​ង​ ភេទ​ ប្រុស​ អាយុ​ ៤១​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ព្រៃ​ល្វា​ សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​ សម្ភារៈ​បាត់បង់​៖​ កុំព្យូទ័រ​ ចំនួន​០២​គ្រឿង​,​ ទូដែក​ ចំនួន​០១​ និង​ប្រាក់​ចំនួន​ ៤០០,០០០​រៀល​,​ ស្រាក្រហម​ ចំនួន​០១​កេស​ និង​វិទ្យុទាក់ទង​(​អាយ​កូ​ម​)​ ចំនួន​០២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ កម្លាំង​ជំនាញ​ការិយាល័យ​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ