ម៉ូតូបុកជាមួយនឹងរថយន្ត បណ្តាលអោយមានអ្នកស្លាប់ ២នាក់

0

កំពង់ស្ពឺ ៖ នៅ​ថ្ងៃ​សៅរ៍ ៦​រោច  ​ខែមាឃ ឆ្នាំខាល ចត្វា​ស័ក​ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង ១៩ និង ០០ នាទី នៅ​ចំណុច​លើ​ផ្លូវ​លេខ ១៤២  ​ស្ថិត​នៅ​ក្នុងភូមិ​កោះ​រុន ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ  ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​បុក​រថយន្ត បណ្តាល​អោយ​មនុស្ស​២​នាក់​ស្លាប់ ។​

​តាម​បញ្ជាក់​ពី​សមត្ថកិច្ច បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-4062 បើកបរ​ដោយ​ឈ្មោះ​ឆុ​ន ឃី​ម ភេទ​ប្រុស រស់នៅ​ភូមិ​សាមគ្គី​ ឃុំ​រស្មី​សាមគ្គី  ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បើកបរ​ក្នុង​ទិស​ដៅ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះ​មក​ដល់​ត្រង់​ចំណុច​ដូច​ខាងលើ ក៏​ត្រូវ​បាន​ម៉ូតូ​០១​គ្រឿង ម៉ាក​HONDA DREAM  C125  ​ពណ៌​ខ្មៅ សេរី​ឆ្នាំ​2018 ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1L-9888 បើកបរ​ដោយ​ឈ្មោះ​ស៊ី​ម សា​វី​ន ភេទ​ប្រុស  ​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ក្នុង​អាយ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ ​ដែ​ម​មាន​ឌុ​ប​មនុស្ស​ម្នាក់​ឈ្មោះ គូ កឺ​ង ភេទ​ប្រុស  ​រស់នៅ​ភូមិ​ទួល ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច  ​ខេត្តកំពង់ស្ពឺ    ​បាន​បេ​ី​កបរ​ក្នុង​ល្បឿន​លឿន​នៅ​ចំនុច​ផ្លូវ​កោង ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា បាន​ទៅ​បុក​រថយន្ត​នៅ​ផ្នែក​ខាងស្ដាំ បណ្ដាល​ឱ្យ​គ្រោះថ្នាក់​មនុស្ស​និង​ខូចខាត​សម្ភា​រះ​ដូច​ខាងក្រោម ៖  ​ស្លាប់​មនុស្ស​០២​នាក់ ប្រុស​(​ឈ្មោះ​ស៊ី​ម សា​វី​ន និង​ឈ្មោះ​កូ កឺ​ង ) ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​, ខូចខាត​ម៉ូតូ ០១​គ្រឿង ធ្ងន់​, រថយន្ត​០១​គ្រឿង  (​ស្រាល​) ចំណែក​តៃកុង​រថយន្ត​បាន​រត់គេច​ខ្លួន​។​

​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​វាស់វែង​កន្លែង​កើតហេតុ និង​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ ​ចំពោះ​វត្ថុ​តាំង​ទាំង​០២​គ្រឿង​សមត្ថកិច្ច​បាន​ចាប់​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ